បាល់ទាត់

Marco Verratti និយាយថា បើ Neymar ចង់ទៅឲ្យគេទៅ កុំឃាត់អី

មួយរយៈចុងក្រោយនេះបានលេចនូវបណ្តុំព័ត៌មានចុះផ្សាយព្រៀងព្រៀត ដែលផ្ទៀងផ្ទាត់នឹងសកម្មភាពពិតរបស់ Neymar Jr ដែលកំពុងចង់វិលត្រឡប់ទៅកាន់ទឹកដី Camp Nou វិញក្រោយរួមរស់ជាមួយ PSG បាន២រដូវកាល។

ចំណែកខាង FC Barcelona ក៏ធ្លាប់ដាក់សំណើមកកាន់ក្លឹបអ្នកមានបារាំង Paris Saint-Germian ម្តងផងដែរ ពោលគឺផ្តល់តម្លៃខ្លួន១០០លានអឺរ៉ូ បូករួមជាមួយការឲ្យកីឡាករ២រូបរួមមាន Ousmane Dembele និង Philippe Coutinho ប៉ុន្តែខាងក្លឹបជើងឯកលីគកំពូលបារាំងហាក់ដូចជាធ្វើព្រងើយ។

ពាក់ព័ន្ធនឹងចំណោទខាងលើនេះ ខណៈរដូវកាលថ្មី២០១៩/២០២០ ក៏ជិតឈានចូលមកដល់ កីឡាករ Marco Verratti បានបញ្ចេញមតិយោបល់របស់ខ្លួនជាមួយ RMC Sport ថាៈ

៉ ខ្ញុំគិតថា ប្រសិនបើមានកីឡាករណាម្នាក់ចង់ចាកចេញពីក្លឹប ដូច្នេះនៅចុងបញ្ចប់រូបគេនឹងព្យាយាមយ៉ាងណា ឬរកវិធីគ្រប់យ៉ាងដើម្បីចាកចេញ។ ដូច្នេះតើក្លឹបគួរព្យាយាមរក្សាកីឡាករដែលមិនចង់លេងឲ្យក្លឹបនៅដើម្បីនាំឲ្យមានការប្រឆាំងជាមួយខ្លួនឯង? ខ្ញុំដឹងថា ទាំងនេះគឺជាការចងនៃកិច្ចសន្យាជាមួយក្លឹប ប៉ុន្តែក្លឹបមិនអាចឃាត់ឃាំងកីឡាករណាម្នាក់មិនឲ្យចាកចេញពីខ្លួនបានឡើយ។ តែសម្រាប់ខ្ញុំផ្ទាល់ ពិតជាមិនចង់ឃើញ Neymar Jr ចាកចេញពីពួកយើងឡើយ៕  ៉ 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628