Courtois បង្ហាញជំនឿចិត្តលើខ្លួនឯងថា នឹងដណ្តើមដៃទី១អន្រ្តៃយ៍សម្រាប់រដូវកាលថ្មី

អ្នកចាំទីប៊ែលហ្ស៊ិក Thibaut Courtois បានបង្ហាញជំនឿចិត្តលើខ្លួនឯងថា អាចនឹងសាកសមទទួលយកតំណែងដៃទី១ ជាអចិន្ត្រៃយ៍ឲ្យ Real Madrid សម្រាប់រដូវកាលថ្មី២០១៩/២០២០ តទៅ ​បន្ទាប់ពីបង្ហាញសមត្ថភាពបានល្អក្នុងដំណើរ Pre-Season របស់ខ្លួនជាមួយក្រុម។

កីឡាករវ័យ២៧ឆ្នាំកម្ពស់១.៩៩ម៉ែត្រខាងលើបានឲ្យដឹងថាៈ

ខ្ញុំគិតថា គួរតែច្បាស់ហើយពេលនេះថានរណាអាចកាន់តំណែងដៃទី១ ឲ្យ Real Madrid ។ ខ្ញុំដឹងខ្លួនឯងថា នឹងល្អជាងពីពេលមុន។ ខ្ញុំធ្វើបានល្អក្នុងដំណើរ Pre-Season លើកនេះ ទាំងការប្រកួត និងការហ្វឹកហាត់។ កាលពីរដូវកាលមុន ទម្ងន់របស់ខ្ញុំក្នុងការតេស្តទទួលបាន ៨.៨% ប៉ុន្តែពេលនេះនៅសល់ត្រឹមតែ ៨.១% ប៉ុណ្ណោះ។ ខ្ញុំមានអារម្មណ៍ល្អ និងបន្តបែបនេះដើម្បីរក្សាតំណែងដៃទី១ឲ្យ Real Madrid ។  ៉ 

នៅពេញមួយរដូវកាលមុន២០១៨/២០១៩ អតីតកីឡាករផ្ទេរពីតោខៀវ Chelsea ទៅរូបនេះ បានត្រឹមឆ្លាស់ដៃគ្នាជាមួយ Keylor Navas ពោលដោយរូបគេបានបង្ហាញខ្លួនសរុប៣៥លើក និងម្ចាស់អាវលេខ១បង្ហាញខ្លួនបាន២១លើក៕

Loading...