បាល់ទាត់

Lampard បន្តចេញមុខអះអាងថារូបគាត់ត្រូវការរក្សាទុក Willian និង Odoi

អ្នកចាត់ការទូទៅថ្មីរបស់តោខៀវ Chelsea លោក Frank Lampard បានបន្តចេញមុខអះអាងថា រូបគាត់ត្រូវការជាចាំបាច់ចំពោះកីឡាករ Willian និងយុវជន Callum Hudson-Odoi ពោលគឹមិនចង់ឲ្យពួកគេទាំងទ្វេចាកចេញពីក្លឹបនោះឡើយ។

ដូចតាំងពីដំបូងមកម្ល៉េះលោក Frank Lampard នៅបន្តអះអាងថា កីឡាករទាំងពីរនាក់ខាងលើនៅតែជាកីឡាករសំខាន់របស់លោកនៅក្នុងទម្រង់នៃការលេងរបស់គាត់នៅទឹកដី Stamford Bridge ត្រៀមរដូវកាលថ្មីខាងមុខនេះ ក្រោយពីចូលកាន់តំណែងជំនួសលោក Maurizio Sarri 

ក្រោយការប្រកួតមិត្តភាពយកឈ្នះលើ Reading អតីតវីរៈបុរសក្លឹបរូបនេះបាននិយាយថា៖

៉ ខ្ញុំដឹងថាខាងក្លឹបពិតជាបានជួបពិភាក្សាជាមួយពួកគេទាំងពីរនាក់ (Willian & Odoi) ពិតមែន។ តែសម្រាប់ពួកគេទាំងពីរ គឺជាកីឡាករដែលខ្ញុំត្រូវការដើម្បីបំពេញតម្រូវការក្នុងក្រុម។ ខ្ញុំដឹងថា យុវជនយើង២រូបទើបតែចុះកិច្ចសន្យាថ្មីរួមមាន Mout និង Loftus-Cheek ។ ដូច្នេះហើយខ្ញុំនឹងព្យាយាមធ្វើការឲ្យបានល្អលើការងារពួកគេទាំងអស់គ្នា។ អ្វីដែលខ្ញុំដឹងច្បាស់នាពេលនេះ គឺថាខ្ញុំនឹងព្យាយាមដើម្បីរក្សាទុកពួកគេទាំងពីរ។  ៉ 

គួរឲ្យដឹងថាសម្រាប់កីឡាករជើងចាស់ប្រេស៊ីល Willian កំពុងត្រូវ FC Barcelona តាមប្រម៉ាញ់ក្នុងតម្លៃខ្លួន៣៥លានផោន ចំណែកឯយុវជន Callum Hudson-Odoi វិញកំពុងស្ថិតនៅក្នុងរ៉ាដារបស់ FC Bayern Munich ផងដែរ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628