ខ្វះ​តែ​បន្តិច​ទៀត Manchester United ទិញ​បាន Harry Maguire ពីLeicester​ហើយ!

ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍​ថា​ខិត​ជិត​ក្នុង​រក្សា​បានលើ​កិច្ចព្រមព្រៀងចុះហត្ថលេខា​ខ្សែការពារ Leicester City កីឡាករ Harry Maguire ហើយ។

បិសាចក្រហម​បាន​អ្វើ​ការ​បញ្ចុះបញ្ចូល​កីឡាករ​វ័យ២៦ឆ្នាំ​រូបនេះយូក្រែល​មក​ហើយ​ និង​បាន​ទម្លាក់កញ្ចប់​លុយ​៧៥លាន​ផោន​ដេញ​ថ្លៃ​ថឬម​ទៀត​ប៉ុន្តែ​ត្រូវ​បាន​បដិសេធពី​សំណាក់ក្រុមកញ្ជ្រោងខៀវ​កាល​ពី​ដើម​រដូវ​កាល​ដោះដូរ​កីឡាករ។

ហើយ​បើ​តាម​ប្រភព Sky Italia, Maguire មិន​បាន​មក​ហ្វឹកហាត់​នោះ​ទេ​កាល​ពី​ថ្ងៃ​ច័ន្ទបន្ទាប់​ពី​បញ្ជាក់​ថា​រូប​គេ​មាន​បំណង​ចាក​ចេញពី​ក្លិប។ នេះ​បាន​ក្លាយ​ជា​រឿង​ក្ដៅ​គគុក ខណៈ​ព័ត៌មាន​ជា​ច្រើន​ថា Leicester បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​សម្រេច​បំណងរបស់​ខ្សែ​ការពារ​ម្នាក់​នេះ។

United នឹង​អាច​ចំណាយ​លុយចាប់​ពី៨០ទៅ​៨៥​លាន​ផោន​សម្រាប់​តម្លៃ​ខ្លួន Maguire ដែល​តម្លៃ​នេះ​នឹង​ធ្វើ​ឲ្យ​រូប​គេក្លាយ​ជាខ្សែការពារ​មាន​តម្លៃ​ផ្ទេរ​ខ្ពស់​ជាង​គេ​បំផុត។ ប្រភពដដែល​បន្ត​ថា កិច្ចព្រមព្រៀងអាច​នឹង​បញ្ចប់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះតែ​ប៉ុណ្ណោះ៕

 

 

Sky Italy claim that a deal could be finalised in the coming days.

Loading...