បាល់ទាត់

វៀតណាមជាប្រទេស​ទី​៣​បន្ទាប់​ពី​ថៃ​និង​កម្ពុជាផ្អាកលីគត្រៀមសម្រួចក្រុមជម្រើស​ជាតិ​ជម្រុះ World Cup 2022

សហព័ន្ធកីឡាករបាល់ទាត់​វៀតណាម (VFF)បាន​ធ្វើ​ការ​ផ្អាកដំណើរការ​ប្រកួត​ក្នុង​លីគ​កំពូលរបស់​ខ្លួន V-League ដើម្បី​ជួយឲ្យក្រុមជម្រើស​ជាតិ​វៀតណាម​មាន​ពេល​បាន​ច្រើនរៀបចំការ​ប្រកួត​ 2022 FIFA World Cup។

បន្ទាប់​ពីជួប​ប្រជុំជាមួយសមាគមបាល់ទាត់​អាជីព, អ្នក​រៀប​ចំ​ការ​ប្រកួតក្នុង​លីគ​កំពូល V-League និង​ VFFបាន​សម្រេច​ចិត្តប្ដូរ​២៣ប្រកួត​ក្នុង​លីគ​ដែល​ចែង​ក្នុង​កាល​វិភាគចាប់ពី​ថ្ងៃ​ទី៣០, ៣១ សីហា​និង​ថ្ងៃ​ទី​០១​ដល់​ថ្ងៃ​ទី​១៥​ខែ​កញ្ញា។

ក្រុម​ជម្រើស​ជាតិ​វៀតណាម​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ជួប​ម្ចាស់​ផ្ទះ​ដំរី​ចម្បាំង​ក្នុង​ការ​ប្រកួត​បើកឆាក 2022 FIFA World Cup និង​ 2023 AFC Asian Cup នៅ​ថ្ងៃ​ទី​០៥ ខែ​កញ្ញា ខណៈឥណ្ឌូណេស៊ី ម៉ាឡេស៊ី​និង​អារ៉ាប់​រួម គឺ​ជា​ក្រុម​ផ្សេង​ទៀត​ដែល​ស្ថិត​ក្នុង​ពូល​G។

មិន​ត្រឹម​តែ​វៀតណាម!​សហព័ន្ធកីឡាបាល់ទាត់​ថៃ​ក៏​បាន​សម្រេច​ចិត្ត​ប្ដូរ​កាល​វិភាគការ​ប្រកួតក្នុង​លីគ​កំពូល​ថៃ មុន​ពេល​ការ​ប្រកួត​ដ៏​សំខាន់​នេះ​មក​ដល់ ស្រប​ពេល​ពួក​គេ​យក​ពេលវេលាឲ្យ​បាន​ច្រើន​ត្រៀម​រៀប​ចំទទួល​ក្រុម​ភ្ញៀវ​នាគមាស​វៀតណាម​ក្នុង​ទឹក​ដី​ខ្លួន​ឯង។

ក្រុមជម្រើស​ជាតិ​វៀតណាម​​ដែល​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូង​លោក Park Hang-Seo នឹង​ចាប់​ផ្ដើមបោះជំរុំហ្វឹកហាត់១០​ថ្ងៃ​មុន​ចាប់​ពី​ថ្ងៃទី​០៦​ខែ​សីហាត​ទៅ​បន្ទាប់​ពី​ការ​ប្រកួត​សប្ដាហ៍​ទី​២២​នស​លីគ​វៀតណាម​ត្រូវ​ចប់។

ដោយ​ឡែក​សម្រាប់​កម្ពុជា​វិញ! ក៏​បាន​ប្រកាស​ពី​ការ​ផ្លាស់ប្ដូរការ​ប្រកួត​ក្នុង​លីគ​ដូចគ្នា​ដែរ​ដើម្បី​យក​ពេល​វេលា​ត្រៀម​រៀប​ចំ​ក្រុមសម្រាប់​ទទួល​ភ្ញៀវ​ហុងកុង​នៅ​ថ្ងៃ​ទី​០៦​ខែ​កញ្ញាឆ្នាំ​២០១៩​នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628