អស់កុងត្រាជាមួយ Leicester! Shinji Okazaki រក​ទ្រនំថ្មី​ឃើញ​ហើយ

ខ្សែប្រយុទ្ធជម្រើស​ជាតិ​ជប៉ុន Shinji Okazaki បាន​ចុះ​កុង​ត្រា​ជាមួយក្លិប អេស្ប៉ាញ Malaga បន្ទាប់​ពី​រូប​គេ​ចាក​ចេញ​ពី​ក្លិប​អង់គ្លេស Leicester City ក្នុង​លក្ខខណ្ឌគ្មាន​តម្លៃ​ខ្លួន។

កីឡាករ​វ័យ​៣៣ឆ្នាំបាន​យល់​ព្រម​ស៊ីញេកុង​ត្រា​រយៈ​ពេល​មួយ​ឆ្នាំ​ជាមួយក្លិប​លេង​លីគ​ទី​២​អេស្ប៉ាញ​ហើយ​កុងត្រា​បាន​ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​កីឡាករ​អាស៊ី​ដំបូង​គេ​បំផុតលេង​នៅ​ក្នុង​ប្រវត្តិសាស្រ្តក្លិប Malaga។ ការ​ចាក​ចេញ​នេះ​ដោយ​សារ​រូប​គេ​អស់​កុងត្រា​ជាមួយ​ Leicester ដែល​ផុត​កណត់​តាំង​ពី​ខែ​មិថុនា។

Okazaki ចំណាយ​ពេល​ជាមួយក្លិប​មាន​កីឡដ្ឋាន​ឈ្មោះ King Power ៤​ឆ្នាំ​រក​បាន​គ្រាប់​បាល់​១៤​គ្រាប់​​រួម​ទាំង​គ្រាប់​បាល់​៥​គ្រាប់​ជួយឲ្យ​ក្លិប​ឈ្នះ​ពាន Premier League កាល​ពី​រដូវ​កាល​២០១៥/១៦។

កីឡាករ​សញ្ជាតិ​ជប៉ុនរូបនេះ​នឹងបង្ហាញខ្លួន​ជាផ្លូវការជាមួយក្លិបក្នុង​សន្និសីទកាសែត​នៅ​ថ្ងៃ​ពុធសប្ដាហ៍​ក្រោយ៕

 

 

 

 

 

Loading...