បាល់ទាត់

ច្បាស់ការ វៀតណាមប៉ះកូរ៉េខាងត្បូង នៅព្រឹត្តិការណ៍ថ្មីមួយប្រចាំអាស៊ី

ដូចទៅតាមការសន្យាជាមុន របស់សហព័ន្ធកីឡាបាល់ទាត់កូរ៉ខាងត្បូង ក្នុងនាមជាម្ចាស់ជើងឯកថ្នាក់តំបន់អាស៊ីខាងកើត កាលពីឆ្នាំ២០១៧ កន្លងមក បានប្រកាសទុកជាមុននឹងត្រូវជួបគ្នាជាមួយ ជើងថ្នាក់តំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០១៨។

ជាលទ្ធផល ជម្រើសជាតិវៀតណាម បានគ្រងពានរង្វាន់ថ្នាក់តំបន់អាស៊ីអាគ្នេយ៍ AFF Championship ឬហៅថា AFF Suzuki Cup ២០១៨ នេះ ហេតុដូច្នេះក្រុមដែលមានគ្រូបង្គោលសញ្ជាតិកូរ៉េខាងត្បូងនេះ នឹងត្រូវជួបកូរ៉េខាងត្បូង នៅទឹកដីវៀតណាម នាកីឡដ្ឋាន My Dinh Stadium នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។

គួរអោយដឹងផងថា បើយោងទៅតាមរបាយការណ៍ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) និងសហព័ន្ធកីឡាបាល់ទាត់អាស៊ីខាងកើត (AEFF) បានសម្រេចយល់ព្រមជាទ្វេភាគី សម្រេចអោយក្រុមជើងឯកថ្នាក់តំបន់រៀងៗខ្លួន ត្រូវធ្វើការប្រកួតតទល់គ្នាជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ខាងមុខទៅ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628