បាល់ទាត់

Siem Sports៖ ថៃ ហាក់ដូចជាបារម្ភចំពោះ វៀតណាម ដែលនឹងប្រើប្រាស់កីឡាករពីក្រៅប្រទេស

ការសែតថៃ បានចេញផ្សាយពីការព្រួយបារម្ភរបស់ជម្រើសជាតិថៃ ចំពោះជម្រើសជាតិវៀតណាម ដែលនឹងប្រើប្រាស់ធនធានកីឡាកររបស់ខ្លួនភាគច្រើនជាកូនកាត់ និងប្រកបអាជីពនៅក្រៅស្រុក។

តែជារួមទៅសម្រាប់លោក Park Hang-seo ដែលជាគ្រូបង្គោលជម្រើសជាតិវៀតណាម រូបគាត់ក៏មានចំណូលចិត្តក្នុងការកោះហៅកីឡាករកូនកាត់ រួមទាំងកីឡាករវៀតណាមដែលកំពុងប្រកបអាជីពនៅក្រៅប្រទេសមករួមក្រុមស្រាប់ទៅហើយ ជាក់ស្តែងដូចជាក្នុងព្រឹត្តិការណ៍ King Cup ២០១៩ កន្លងមកក្នុងប្រទេសថៃជាដើម។

តាមការចេញផ្សាយមួយរបស់ Siem Sports កាលពីកន្លងទៅដែលមានចំណងថាៈ វៀតណាម នឹងប្រើប្រាស់អាវុធរបស់ពួកគេមកពីអឺរ៉ុបដើម្បីប្រជែងយកពាន King Cup! 

ខណៈនៅក្នុងអត្ថបទក៏បានបង្ហាញឃ្លាដូចជាៈ ក្នុងគោលដៅដណ្តើមយកពាន King Cup ២០១៩ ដែលរៀបចំឡើងនៅប្រទេសថៃ នេះគឺជាឳកាសដែលវៀតណាម បានប្រើប្រាស់កីឡាករមកពីតំបន់អឺរ៉ុបរបស់ពួកគេនៅក្នុងក្រុមជម្រើសជាតិ ដែលទាំងនេះគឺជាមហិច្ឆតា និងក្តីសង្ឃឹមរបស់ពួកគេក្នុងការប្រកួតទៅកាន់ World Cup ផងដែរ។ 

គួរឲ្យដឹងថា បើតាមការបង្ហាញពី Siem Sports ដដែលបានផ្តោតទៅលើកីឡាករកូនកាត់ទាំង៣រូប ដែលកំពុងប្រកបអាជីពនៅតំបន់អឺរ៉ុបរួមមាន Alexander Dang (វៀតណាម-ន័រវេស), Philippe Nguyen (វៀតណាម-ឆែក) និង Jason Quang Vinh (វៀតណាម-បារាំង) ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628