ប្រធានក្រុម U-15 ទីម័រកំពុង​ត្រូវបាន​គេសង្ស័យបន្ទាប់ពី​រក​ឃើញ​វ័យ​ពិត​ដល់​ទៅ​២២ឆ្នាំ​

ក្រុមជម្រើ​ជាតិ​វ័យ​ក្រោម​១៥​ឆ្នាំទីម័រខាងកើត​កំពុង​តែ​បង្ហាញ​ទម្រង់​លេង​ល្អ​ក្នុង​ពាន AFF U15 Championship 2019 ប៉ុន្តែ​ការ​លេង​បែប​នេះ​បាន​ធ្វើ​ឲ្យ​គេ​សង្ស័យ​និង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យបន្ទាប់​ពីប្រធាន​ក្រុម​របស់​ពួក​គេ​បន្លំ​អាយុ។

ទីម័រ​ពេរល​នេះ​កំពុង​ឈរ​កំពូល​តារាង​ពូល A​ បន្ទាប់ពី​លេង​ល្អ​លើស​ការ​រំពឹង​ទុក​ដោយ​ស៊ី​ U15 ហ្វីលីពីន​៧​ទល់​១​និង​ឈ្នះ​ U15 មីយ៉ាន់ម៉ា​៣​ទល់​១ ខណៈ​ពេរល​នេះ​ពួក​គេ​ស្មើ​ជាមួយ​ម្ចាស់​ការពារដំណែង​ជើង​ឯក​ឥណ្ឌូណេស៊ី​១ទល់​១​ទៀត។

អញ្ចឹង​ក៏​ដោយ! គេ​បាន​សង្ស័យ​ប្រធាន​ក្រុមទីម័រ Paulo Domingos Gali Da Costa Freitas ដែល​មាន​វ័យ​រៀង​ចាស់​ជាង​គេ​ហើយ​រក​បាន​៤​គ្រាប់​ក្នុង​ជ័យជម្នះ​លើហ្វីលីពីន​៧​ទល់​១​តែ​តាម​ពិត​! កីឡាំករ​រូបនេះ​មាន​វ័យ​២២​ឆ្នាំ​ឯណោះ។

លើស​ពី​នេះ​ទៅ​ទៀត​! គេ​រក​ឃើញ​កីឡាករ​ម្នាក់​មាន​ឈ្មោះ​លេង​ក្នុងបញ្ជី​ឈ្មោះ​ក្រុម​ឈុត​ធំលេង​ពាន AFF Suzuki Cup 2018។ ចំណែក​ប្រភព​គួរឲ្យ​ជឿជាក់​បាន​នោះ​! គេ​វេបសាយស្ថិតិកីឡាករ TransferMarkt.com បាន​កត់​ត្រាថា​មាន​វ័យ​២២​ឆ្នាំ​ដោយ​កើត​នៅ​ថ្ងៃ​ទី៣១​ខែ​ធ្នូ ឆ្នាំ​១៩៩៦។

វេបសាយ​នោះ​បាន​កត់​ត្រា​ទៀត​ថា​រូប​គេធ្លាប់​ក្នុង​ជម្រើស​ជាតិ​ឈុត​ធំ​បាន​២​ប្រកួត​ទៀត​ផង។ ប៉ុន្តែ​ហេតុ​អ្វី​បានជា​គេ​ឃើញកីឡាករ​ដែល​មាន​រូបរាងនិង​ឈ្មោះ​ដូចគ្នា​នេះ​មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​និង​ពាន​រង្វាន់​ដែល​កំណត់​ឲ្យ​កីឡាករ​មាន​វ័យ​ក្រោម​ឬ​ស្មើ​១៥​ឆ្នាំលេង​ពាន​ AFF U15 Championship ដែល​កំពុងដំណើរការ​នៅ​ខេត្ត ឆុន​បូរី​ប្រទេស​ថៃ៕

Loading...