Arsenal ចេញមុខច្រានចោលព័ត៌មានថាក្លឹបឲ្យលោក Emery ត្រឹម៤០លានផោនទិញកីឡាករ

ប្រាក់សម្រាប់ចាយវាយទិញកីឡាករក្នុងរដូវកាលនេះដែលកន្លងមកត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថាក្លឹប Arsenal កំណត់ឲ្យលោក Unai Emery ត្រឹមតែ៤០លានផោននោះ មិនមែនជារឿងពិតឡើយ នេះបើតាមការប​កស្រាយរបស់នាយកផ្នែកហិរញ្ញវត្ថុក្លឹបផ្ទាល់។

ក្រោយការចេញផ្សាយនូវព័ត៌មានជាច្រើនដូចខាងលើ ពេលនេះលោក Vinai Venkatesham ដែលជាជនជាតិអង់គ្លេសកាត់ឥណ្ឌា មាននាទីជានាយកផ្នែកហិរញ្ញវត្ថុក្លឹប Arsenal បានចេញមុខអះអាងថា៖

៉ វាមិនមែនជារឿងពិតឡើយចំពោះទឹកប្រាក់ទំហំត្រឹម៤០លានផោន ហើយខ្ញុំក៏បានអានជាច្រើនមកហើយដែរ។ ចំនួនទាំងនេះមិនបានផ្តល់ដោយពួកយើងនោះឡើយ។ ដ្បិតពួកយើងមានទឹកប្រាក់ចំនួនកំណត់មួយប្រាកដមែន ប៉ុន្តែតួរលេខ៤០លានផោននេះមិនពិតដែលចេញពីពួកយើងបានផ្តល់ឲ្យនោះទេ។ វាជាការពិត ដែលថវិកាពួកយើងមានកម្រិត បន្ទាប់ពីពួកយើងបានត្រឹមលេង Europa League ៣រដូវកាលមកហើយនោះ ប៉ុន្តែច្បាស់ណាស់ វាមិនមែនត្រឹម៤០លានផោននោះទេ។ ខ្ញុំដឹងថាពេលខ្លះអត្ថបទទាំងនេះ ធ្វើឲ្យអ្នកគាំទ្រក្លឹបពិបាកទទួលយក ប៉ុន្តែខ្ញុំអាចនិយាយបានថា ៨៥% នូវអ្វីដែលអ្នកកំពុងតែអានគឺមិនពិតឡើយ៕  ៉ 

 

 

Loading...