បាល់ទាត់

តើ Lukaku នឹងទទួលបានប្រាក់ឈ្នួលប៉ុន្មាន បើពិតជាផ្លាស់ទៅ Juventus មែននោះ?

ខ្សែប្រយុទ្ធប៊ែលហ្សុិក Romelu Lukaku បច្ចុប្បន្នកំពុងស្ថិតនក្នុងស្ថានភាពស្រពិចស្រពិលមិនទាន់ច្បាស់ ក្នុងការឈរជើងរដូវកាលថ្មីដោយពុំទាន់ដឹងច្បាស់ថានៅបន្តជាមួយ Manchester United ឬក៏ផ្ទេរចេញទៅកាន់ទឹកដីអ៊ីតាលី។

ខណៈរបាយការណ៍ចុងក្រោយគឺមានក្លឹប២ដែលកំពុងតាមប្រមាញ់បុរសមាឌធំរូបនេះ ពោលគឺមាន Inter Milan ដែលមានលោក Antonio Conte ចង់បានជាយូរមកហើយនោះ ស្របពេលដែល Juventus ក្រោមការដឹកនាំរបស់លោក Maurizio Sarri ក៏ចង់បានដូចគ្នា។

យោងតាមប្រភពចុងក្រោយពី Gazetta dello Sport បានបង្ហាញថាក្លឹបសេះបង្កង់ ដែលជាម្ចាស់ជើងឯកលីគកំពូលអ៊ីតាលី ដែលនឹងមានភាគរយខ្ពស់ក្នុងការនាំយកអតីតកីឡាករ Chelsea និង Everton ខាងលើមករួមក្រុមបាន។

ប្រភពដដែលនេះក៏បង្ហាញអំពីតម្លៃប្រាក់ឈ្នួលដែលហ៊ានផ្តល់ Romelu Lukaku នោះគឺ ១៦មុឺនផោន/សប្តាហ៍ ឬ ៨.២លានផោន/រដូវកាល ដោយនេះគឺជាប្រាក់ឈ្នួលគោលប៉ុណ្ណោះ ដោយមិនទាន់គិតប្រាក់ឧបត្ថម្ភ និងប្រាក់លើកទឹកចិត្តផ្សេងៗទៀត។

យ៉ាងណាក្តី! ប្រាក់ឈ្នួលគោលខាងលើ បើធៀបនឹងប្រាក់បច្ចុប្បន្នដែលម្ចាស់អាវលេខ៩រូបនេះរកបាននៅទឹកដី Old Trafford គឺទាបជាងនោះទេ ដោយនៅអង់គ្លេសនេះទទួលបាន ២០មុឺនផោន/សប្តាហ៍៕

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628