បាល់ទាត់

Everton បង្វែរចំណាប់អារម្មណ៍លើខ្សែការពារផ្សេងទៀតរបស់ Chelsea ដដែល ក្រោយពិបាកនាំយក Zouma

ក្លឹប Everton ពេលនេះបានបង្វែរទិសដៅចង់បានរបស់ខ្លួនទៅលើខ្សែការពារវ័យក្មេង Fikayo Tomori របស់ Chelsea ដដែល បន្ទាប់់ពីការចង់បាន Kurt Zouma ជាអចន្រ្តៃយ៍ហាក់ដូចជាពុំដំណើរការ។

ដើមឡើយក្រោយការខ្ចីជើងមួយរដូវកាលពេញ២០១៨/២០១៩  Everton ហាក់ដូចជាពេញចិត្ត និងបានដាក់សំណើចង់ទិញផ្តាច់លើខ្សែការពារបារាំង Kurt Zouma ខណៈដែលក្លឹបតោខៀវ Chelsea កំពុងជាប់ពិន័យមិនឲ្យផ្ទេរកីឡាករចូលពី FIFA ដូច្នេះក្លឹបទីក្រុងឡុងដ៍នេះហាក់ដូចជាពុំមានចេតនាឲ្យកីឡាករណាម្នាក់ចាកចេញទៀតឡើយ។

យោងតាមមូលហេតុនេះហើយពេលនេះ Everton ក៏បានដាក់សំណើចង់បានខ្សែការពារ Fikayo Tomori ដែលមានវ័យទើប២១ឆ្នាំវិញម្តង តែអាចក្នុងនាមជាកីឡាករខ្ចីជើងដដែល ខណៈរដូវកាលមុននេះកីឡាកររូបនេះបានបង្ហាញសមត្ថភាពយ៉ាងល្អនៅក្លឹប Derby County ក្រោមការដឹកនាំរបស់លោក Frank Lampard នៅទីនោះ។

យ៉ាងណាអ្នកចាត់ការទូទៅ Frank Lampard ក៏ធ្លាប់បានចេញមុខអះអាងថាកីឡាករជម្រើសជាតិអង់គ្លេស U21 រូបនេះអាចនឹងមានសមត្ថភាពប្រជែងកៅអីលេងនៅទឹកដី Stamford Bridge បច្ចុប្បន្នហើយ។ តែទោះយ៉ាងណា មានតែរងចាំមើលការឆ្លើយតបវិញពី Chelsea តែប៉ុណ្ណោះ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628