ផ្លូវការ៖ FIFA Women World Cup ២០២៣ នឹងតម្លើងពី២៤ក្រុម ដល់៣២ក្រុម

សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បានចេញសេចក្តីសម្រេចជាផ្លូវការនូវការតម្លើងក្រុមជម្រើសជាតិនារី ដែលនឹងចូលរួមព្រឹត្តិការណ៍ FIFA Women’s World Cup ឆ្នាំ២០២៣ ឲ្យដល់៣២ក្រុម។

ការតម្លើងឲ្យដល់៣២ក្រុមនេះ ខណៈបណ្តាឆ្នាំកន្លងទៅមានក្រុមចូលរួមត្រឹមតែ២៤ក្រុមប៉ុណ្ណោះ ហើយក្នុងឆ្នាំ២០១៩ នេះដែលទើបបញ្ចប់ការរៀបចំឡើងនៅប្រទេសបារាំង ដំណែងជើងឯកបានធ្លាក់ទៅលើជម្រើសជាតិនារីសហរដ្ឋអាមេរិកដដែល។

យ៉ាងណា សម្រាប់ព្រឹត្តិការណ៍លំដាប់កំពូលលើផ្នែកបាល់ទាត់នារីនេះ សម្រាប់ឆ្នាំ២០២៣ ពុំទាន់ដឹងច្បាស់ថានឹងរៀបចំឡើងនៅប្រទេសណាឡើយ ខណៈបច្ចុប្បន្នមាន៩បេសក្ខភាពដែលបានដាក់ពាក្យសុំសិទ្ធិ ដើម្បីធ្វើការដេញថ្លៃយកក្នុងនោះរួមមានៈ ជប៉ុន ញ៉ូហ្សេឡែន អូស្ត្រាលី អាហ្សង់ទីន ប្រេស៊ីល កូឡុំប៊ី អាហ្វ្រិកខាងត្បូង ប៉ូលីវី និងចុងក្រោយ កូរ៉េខាងត្បូងចាប់ដៃគូជាមួយកូរ៉េខាងជើង៕

Loading...