បាល់ទាត់

AFF ទទួលសំណើ និងព្រមបើកការស៊ើបអង្កេតលើកីឡាករទីម័រលើសអាយុ ក្នុងឈុត U15

សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានចេញសេចក្តីថ្លែងការណ៍ស្តីពីការក្លែងបន្លំអាយុរបស់ជម្រើសជាតិទីម័រខាងកើតក្នុងព្រឹត្តិការណ៍ AFF U15 Championship ២០១៩ ហើយនឹងបើកការស៊ើបអង្កេតឲ្យបានច្បាស់លាស់។

កាលពីម្សិលមិញនេះមានដំនឹងបែកធ្លាយផ្សាយព្រោងព្រៀតលើបណ្តាញសង្គម និងសារព័ត៌មានជាច្រើន ដែលបានចាប់អារម្មណ៍ទៅលើប្រធានក្រុមជម្រើសជាតិទីម័រខាងកើត U15 នោះគឺ Paulo Freitas ដែលត្រូវបង្ហាញថាមានអាយុ២២ឆ្នាំ ពោលគឺមិនមែនក្រោម១៥ឆ្នាំដូចការកំណត់ឡើយ។

ដោយសារដំណឹង និងមានមតិរិះគន់ជាអនេក ពេលនេះ AFF ចេញសេចក្តីថ្លែងការណ៍ប្រកាសយល់ព្រមបើកការស៊ើបអង្កេតលើករណីមួយនេះហើយ។ តែក្នុងពេលបច្ចុប្បន្នដំណើរការនៃកម្មវិធី AFF U15 Championship ២០១៩ នៅខេត្តឈុនបុរី ប្រទេសថៃ នឹងដំណើរការជាធម្មតា។ ក្នុងករណីស៊ើបអង្កេតរួចរាល់ មានបញ្ហាឬយ៉ាងណានោះ AFF នឹងចេញសេចក្តីថ្លែងការណ៍រួមមួយនាពេលក្រោយ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628