បាល់ទាត់

Lampard ធានាឲ្យ Drinkwater បន្តស្នាក់នៅ Chelsea ក្រោមការដឹកនាំរបស់លោក

ខ្សែបម្រើ Danny Drinkwater តាំងពីផ្លាស់មករួមរស់ជាមួយ Chelsea ហាក់ដូចជាពុំសូវល្អក្នុងអាជីពរបស់រូបគេឡើយ ជាពិសេសរដូវកាលមុននេះក្រោមកការដឹកនាំរបស់លោក Maurizio Sarri 

តែយ៉ាងណា ក្នុងរដូវកាលថ្មីនេះហាក់ដូចជាមានពន្លឺខ្លះមកវិញក្រោយវត្តមានមកដល់របស់ Frank Lampard ខណៈក្នុងដំណើរប្រកួត Pre-Season ប៉ុន្មានប្រកួតមកនេះ តែងតែទទួលឳកាសបង្ហាញខ្លួនលើទីលានផងដែរ។

បើតាមប្រភពចុងក្រោយពី London Evening Standard បានចេញផ្សាយថា​ លោក Frank Lampard បានសម្រេចចិត្តឲ្យកីឡាករសញ្ជាតិអង់គ្លេសរូបនេះបន្តស្នាក់នៅជាកូនក្រុមរបស់លោក ដូច្នេះមិនមានន័យថាលក់ ឬអនុញ្ញាតិឲ្យផ្ទេរចេញទៅក្លឹបផ្សេងឡើយ ស្របពេលដែល Chelsea បច្ចុប្បន្នកំពុងស្ថិតក្រោមការពិន័យទិញកីឡាករចូលរបស់ FIFA ផងនោះ។

Danny Drinkwater បានឈានជើងមកដល់ទឹកដី Stamford Bridge ក្នុងឆ្នាំ២០១៧ ជាមួយតម្លៃខ្លួន៣៥លានផោនពី Leicester City តែមកទល់បច្ចុប្បន្នបង្ហាញខ្លួនបានត្រឹមតែ២៣លើកប៉ុណ្ណោះ។

បើសង្កេតបន្តិចទៅ ដ្បិតនៅពាក់អាវ Chelsea ដដែលតែកីឡាករវ័យ២៩ឆ្នាំខាងលើ ក៏មិនងាយនឹងដណ្តើមដំណែងកៅអីជម្រើសដំបូងពីមិត្តរួមក្រុមដទៃទៀតដែលរួមមានដូចជា N’Golo Kante, Jorginho និង Mateo Kovacic ជាដើម៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628