Zlatan៖ Man Utd គួរចាត់ចែងលក់ Pogba ចេញទៅ បើរូបគេមិនចង់ស្នាក់នៅផងនោះ

កីឡាករវ័យចាស់ Zlatan Ibrahimovic បានចេញមុខផ្តាំផ្ញើទៅអតីតក្លឹប Manchester United ថា ឲ្យរៀបចំលក់ខ្សែបម្រើ Paul Pogba ចេញទៅ ប្រសិនបើកីឡាកររូបនេះមិនចង់ស្នាក់នៅបន្តនោះ។

ខ្សែប្រយុទ្ធនៅលីគកំពូលសហរដ្ឋអាមេរិក Zlatan Ibrahimovic បានបញ្ចេញមតិរបស់ខ្លួនពាក់ព័ន្ធនឹងស្ថានភាពស្រពិចស្រពិលរបស់អតីតមិត្តរួមក្រុមថា៖

៉ ខ្ញុំគិតថា Pogba មិនចង់ស្នាក់នៅបន្តលើទឹកដី Old Trafford នោះទេ ដូច្នេះក្លឹបក៏ពុំគួរព្យាយាមឃាត់រូបគេដែរ។ ប្រសិនបើគេចង់ចាកចេញ ក្លឹបគួរតែអនុញ្ញាតិឲ្យគេទៅចុះ ហើយក្លឹបនឹងស្វែងរកអ្នកដទៃដែលចង់ស្នាក់នៅទឹកដីនោះ។ វាមិនមែនត្រឹមតែអ្នកចាត់ការទូទៅនោះទេ សូម្បីក្លឹបទាំងមូល ពីព្រោះក្លឹបមួយប្រាកដជាមិនចង់បានកីឡាករដែលមិនចង់លេងឲ្យក្លឹបនោះទេ ហើយយើងនឹងដឹងថាពួកគេមិនអាចលេងឲ្យអស់ពីកម្លាំង ១០០% ទៅ ២០០% ដល់ក្លឹប។  ៉ 

គួរឲ្យដឹងថា មួយរយៈចុងក្រោយនេះខ្សែបម្រើសញ្ជាតិបារាំង Paul Pogba ក៏បានលេចធ្លាយនូវសារព័ត៌មានចុះផ្សាយព្រោងព្រៀតពីការចង់បានរបស់ក្លឹបអធិរាជស្តេចស Real Madrid ព្រមទាំងអតីតក្លឹបនៅអ៊ីតាលី Juventus ផងដែរ៕

Loading...