បាល់ទាត់

💰💰💰 Dybala ចង់​បាន​ប្រាក់​ឈ្នួលជាង​៤២​ម៉ឺនដុល្លារក្នុង​មួយ​អាទិត្យទើប​ព្រមទៅ​លេង​នៅ Man Utd

Paulo Dybala បាន​ប្រាប់​មក​កាន់ Manchester United ថា​រូប​គេ​ចង់​បាន​ប្រាក់​ឈ្នួល ៣៥ម៉ឺនផោន(ជាង​៤២ម៉ឺនដុល្លារ)​ក្នុង​មួយ​សប្ដាហ៍​ទើប​រូប​គេ​មក​ចាក​ចេញ​ពី Juventus ហើយ​អាច​ឲ្យ Romelu Lakuka បំពេញ​ក្ដី​បំណង​ចង់​ទៅ​លេង​នៅ​អ៊ីតាលី​បាន។

កិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទា់​របស់​របស់ Dybala នឹង​ឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ដែល​ការ​ផ្ទេរ​នេះ​អាច​នឹង​ក្លាយ​ជា​ការ​ដោះដូរ​ដ៏​កក្រើកបំផុត​ក្នុង​រដូវ​ក្ដៅ​នេះ។

ភ្នាក់ងារបស់កីឡាករ​អាហ្សង់ទីន​បាន​បញ្ជាក់​ច្បាស់​ថា ពួក​គេកំពុង​រងចាំ​ការផ្ដល់​ប្រាក់​ឈ្នួលប្រចាំលើស​ពី​៦.៥លាន​ផោន​ពី​បិសាចក្រហម​ ដើម្បី​រើ​ខោអាវ​ពី​ទិក​ដី​ Turin ផ្ទេរ​មក​នៅ​ជាមួយ Manchester United។ Dybala ចង់​បាន​ប្រាក់​ឈ្នួល៩​លាន​ផោន​ក្នុងមួយឆ្នាំ បន្ទាប់​ពី​កាត់​ពន្ធរួច​ដើម្បី​មក​នៅ​ Old Trafford ដែល​ប្រាក់​ឈ្នួល​នេះ​ធ្វើ​ឲ្យ​រូប​គេក្លាយ​ជាកីឡាករ​ដែល​មាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាគេនៅ Premier League ស្មើនឹង​ចំណូល​របស់ Mesut Ozil។

ការ​ចង់​បាន​នេះ​គឺ​លើស​ពី​អ្វី​ដែល​បិសាចក្រហម​បាន​គ្រោង​ទុក​នឹង​សង្ឃឹម​ពី​ការផ្ដល់​ជូនកាលពី​ដំបូង​ដែល​កិច្ចព្រមព្រៀង​នៅ​តែ​សល់​តែ​លក្ខខណ្ឌផ្តាល់​ខ្លួន​មួយប៉ុណ្ណោះ​ប៉ុន្តែ​តម្លៃនេះបែប​មិន​អាច​ទៅ​រួច​ទេ។

កីឡាករ​រកបាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​គេ​នៅ​ Premier League មាន Alexis Sanchez (៥០ម៉ឺនផោន​ក្នុង​មួយ​អាទិត្យ) Ozil (៣៥ម៉ឺផោន) Raheem Sterling និង Harry Kane អ្នក​ទាំងពីរ​រក​បាន​៣០ម៉ែផោន​ក្នុង​មួយ​អាទិត្យ​ដូចគ្នា៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628