បាល់ទាត់

រឿងកាន់តែធំ! Neymar ប្រាប់ PSG ថា​លែង​ចង់​លេង​បាល់ឲ្យ ហើយ​កិកកុក​ចង់​មក​ Barca ឲ្យ​ខាង​តែបាន

Neymar បានប្រាប់ Paris Saint-Germain ថា​រូប​គេ​នឹងលែងចង់​លេង​បាល់​ឲ្យ​ក្លិប​ទៀត​ហើយៗ​ពេល​នេះព្យាយាម​រំអុក​ឲ្យ​ PSG បង្ខំ​ចិត្ត​លក់ខ្លួនឲ្យ​ត្រឡប់​ទៅ​ Barcelona វិញ​នេះ​បើ​តាម​ប្រភព Sport English។

កីឡាករ​វ័យ​២៧​ឆ្នាំ​មាន​ទំនាក់ទំនង​ផ្ទេរ​ត្រឡប់​មក​កីឡដ្ឋាន Camp Nou ប៉ុន្តែ​ក្លិប​មានមូលដ្ឋាន​នៅ​ទីក្រុងប៉ារីសបាន​ប្រាប់​កីឡាករផ្ទាល់​ថា រូប​គេ​នឹង​មិន​ចាំ​បាច់​ទៅ​ណា​ទាំងអស់មុន​ពេលរដូវ​កាល​ដោះដូរកីឡាករ​ត្រូវ​បិទ។

តាម​ប្រភព​កាសែត​អេស្ប៉ាញ SPORT,ឥឡូវនេះ Neymar បាន​ធ្វើ​សកម្មភាព​ពហិការ​មិនលេង​ឲ្យ PSG ហើយ​គ្មាន​បំណង​ចង់​បាន​ប្រាក់​បន្ថែមអ្វី​ទាំងអស់​ គឺ​សុំ​តែ​ចាក​ចេញ​ទៅ​លេង​នៅ Barcelona ហើយ​ក្លិប​ធ្វើ​ការ​យល់​ព្រមតែ​ប៉ុណ្ណោះ។

SPORT ក៏​បាន​រាយការណ៍ថា PSG សង្ឃឹម​ថា​កីឡាករ​ប្រេស៊ីល​នឹងបន្ត​ស្នាក់​នៅបាន​មួយ​រដូវ​កាល​ទៀត ហើយ​បើ​បើ​អនុញ្ញាតិ​ឲ្យ​ចេញ​ក៏​ចេញ​នៅ​រដូវ​កាល​ក្រោយ​ទៀត​ដែរ។ អញ្ចឹង​ក៏ដោយ! Neymar ចង់​ចាក​ចេញពេល​នេះហើយ​បាន​សម្រេច​ចិត្តហ្វឹកហាត់តែ​ម្នាក់​ឯងក្នុងការ​ប្រកួត​មិត្តភាព​មុន​បើករដូវ​កាល​នៅ​ប្រទេស​ចិន។

រូប​គេ​មិន​ទាន់​បាន​លេង​សូម្បី​តែ​មួយ​ប្រកួតចាប់​តាំង​ពីរ​ត្រឡប់​មកពី​វិស្សមកាល​ហើយ​ពេល​នេះ​ក៏​រូបគេ​រក​ផ្លូវ​ចេញ​ពី PSG ឲ្យ​បាន​មុន​ពេល​ទីផ្សារដោះដូរកីឡាករត្រូវបិទ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! Baecelona មាន​បំណង​ចំណាយ​លុយ​ពាក់​កណ្ដាល​នៃ​តម្លៃ​ខ្លួន​របស់​ប្រធាន​ក្រុម​ប្រេស៊ីល​រូបនេះ​ទើប​ព្រម​យក Neymar ទៅ​វិញ​ខណៈ​PSG ចង់​បាន្​តម្លៃខ្លួន១៦៥លាន​អឺរ៉ូ។

Neymar ចង់​ចាកចេញ​ពី PSG តែ​ Barcelona មិន​ចង់​ចំណាយ​លុយ​តាម​ការ​ចង់​បាន​របស់ PSG ។​តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះអនាគតរបស់​កីឡាំករ​រូបនេះ?

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628