បាល់ទាត់

គ្រប់​យ៉ាង​រួច​រាល់! កាំភ្លើងធំ​ទិញ​បាន Nicolas Pepe ពី​ក្លិប Lilleតម្លៃ៧២លានផោន

ក្រុមកាំភ្លើងធំ Arsenal បាន​ទទួល​ជោគជ័យពិត​ប្រាកដ១០០%ក្នុង​ការ​ទទួលបាន​ហត្ថលេខា​ខ្សែ​ប្រយុទ្ធ Nicolas Pepe របស់​ក្លិប Lille ដែល​តម្លៃ​ទិញ​នេះ​គឺជា​តម្លៃ​បំបែក​កំណត់​ត្រា​ក្លិប​៧២លាន​ផោន។

ការ​ចុះ​កុងត្រា​នេះ​គឺខ្សែប្រយុទ្ធជម្រើស​ជាតិ​កូដឌីវ័រ​ស៊ីញេកុងត្រា​រយៈ​ពេល​៥​ឆ្នាំ​លេង​នៅ​ទឹក​ដី​កីឡដ្ឋាន Emirates ។ Pepe បាន​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធលេង​ល្អបំផុត​នៅ​អឺរ៉ុប​បន្ទាប់​ពី​រក​បាន​២៣​គ្រាប់​និង​បញ្ជូនបាល់​បាន​១២​ដង ឲ្យ​ក្លិប​ Lille កាល​ពី​រដូវ​កាល​មុន។

Manchester United, Liverpool, Napoli, និង​Inter សុទ្ធតែសង្គ្រឺត​ធ្មេញ​ដាក់​គ្នា​ដណ្ដើម​យក​ខ្សែ​ប្រយុទ្ធស្លាបម្នាក់​នេះ​តែ​ទៅ​បំផុត​! ក្រុម​កាំភ្លើងធំ​ Arsenal ដែល​មិនសូវ​មាន​លុយ​ចាយ​ហ៊ឹកហ៊ាក់ដូចគេ​បាន​ទទួល​កីឡាករ​ម្នាក់​នេះ​ទៅ​វិញ។

រដូវ​កាល​ខាង​មុខ Pepe នឹង​ពាក់អាវលេខ​១៩​នៅ​ក្រុមកាំភ្លើងធំ ដូច​ដែល​រូបគេពាក់​នៅ Lille ដែរហើយ​អាវ​នេះ​គឺ​អ្នក​ចាំ​ទី​ Bernd Leno ប្ដូរ​ឲ្យ​ហើយ​អ្នក​ចាំ​ទី​អាល្លឺម៉ង់​ពាក់​លេខ​ផ្សេងវិញ៕

 

 

 

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628