Dani Alves រកទ្រនំថ្មីឃើញហើយ ពោលគឺចាកចេញពីអឺរ៉ុប ត្រឡប់ទៅប្រទេសកំណើតវិញ

ក្លឹបសមាជិកនៃលីគកំពូលប្រេស៊ីល Sao Paulo បានប្រកាសចុះកិច្ចសន្យាយកខ្សែការពារស្លាបស្តាំជម្រើសជាតិប្រេស៊ីល Dani Alves ដែលមានសពុលភាពរហូតដល់ដំណាច់ឆ្នាំ២០២២។

ដ្បិតមានវ័យដល់៣៦ឆ្នាំក៏ដោយក្តី អតីតកីឡាករ Barcelona, Juventus, Paris Saint-Germain… ខាងលើត្រូវបានទំនុកចិត្តពីក្លឹបក្នុងប្រទេសកំណើតខ្លួន ដោយបាននាំយករូបគាត់ក្នុងការចុះកិច្ចសន្យា ដោយផ្តល់អាវលេខ១០ ព្រមទាំងមានសពុលភាពនៃកិច្ចសន្យាដល់ខែធ្នូ ឆ្នាំ២០២២។

ការវិលត្រឡប់ទៅលេងនៅប្រទេសកំណើត ក្រោយការចាកចេញមកប្រឡូកវិស័យមួយនេះនៅតំបន់អឺរ៉ុបតាំងពីឆ្នាំ២០០២ លើកនេះ តាមការបកស្រាយរបស់ Dani Alves ផ្ទាល់ ព្រោះរូបគាត់មានចេតនាចង់បន្តលេងឲ្យបានច្រើនដើម្បីឈានទៅចាប់កៅអីជម្រើសជាតិ ឲ្យដល់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ មុនរូបគាត់ចូលនិវត្តន៍៕

Loading...