បាល់ទាត់

Daniel Sturridge អាចនឹងរកកន្លែងឈរជើងជាថ្មីនៅលីគកំពូលទួរគី

បន្ទាប់ពីប្រកាសចាកចេញពី Liverpool ក្រោយអស់សពុលភាពនៃកិច្ចសន្យារបស់កីឡាករ Daniel Sturridge ពេលនេះក្លឹប Trabzonspor សមាជិកនៃលីគកំពូលទួរគី បានកំពុងទាក់ទងចង់បានរូបគាត់។

ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំខាងលើ មិនត្រូវបានក្លឹបផ្តល់កិច្ចសន្យាថ្មីទៀតឡើយក្រោយពីបង្ហាញខ្លួនរដូវកាលចុងក្រោយនៅទឹកដី Anfield បាន២៧ប្រកួត ហើយក៏បានដើរចេញដោយគ្មានតម្លៃខ្លួនពីក្លឹបម្ចាស់ជើងឯក UEFA Champions League នេះ។

ចាប់តាំងពីចូលរួមជាមួយ Liverpool មក Daniel Sturridge បានបង្ហាញខ្លួនសរុប១៦០ដង និងរកបាន៦៧គ្រាប់ ព្រមទាំងជួយឲ្យបានពានរង្វាន់១ផងដែរគឺ UEFA Champions League រដូវកាលមុននេះឯង៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628