បាល់ទាត់

ម៉ាឡេស៊ីណាត់ហ្សកដានី​ប្រកួតមិត្តភាពមុន​ជម្រុះ 2022 FIFA World Cup

ក្រុមជម្រើស​ជាតិម៉ាឡេស៊ី​នឹង​ត្រូវ​ជួបជាមួយជម្រើស​ជាតិ​ហ្សកដានី​ក្នុង​ការ​ប្រកួតមិត្តភាពចុង​ខែ​នេះ ដែល​វា​ជា​ផ្នែក​មួយ​នស​ការ​រៀប​ចំ​ក្រុម​មើល​ជើង​កីឡាករ​ត្រៀមប្រកួត​ជម្រុះជុំទី​២​ពាន​រង្វាន់ 2022 FIFA Worold Cup&2023 AFC Asian Cup ។

តាម​ការ​បញ្ជាក់​ពី​ទំព័រហ្វេសបុកផ្លូវការរបស់​សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) ក្រុម​ទាំងពីរ​នឹង​ជួប​គ្នា​នៅ​កីឡដ្ឋាន Bukit Jalil National Stadium ក្នុងទីក្រុង Kuala Lumpur នៅ​ថ្ងៃ​ទី​៣០ខែសីហា​នេះ ពោល​គឺ​មុន​ការប្រកួត​ជម្រុះ 2022 World Cup and 2023 AFC Asian Cup Joint-Qualifiers Round 2 តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

FAM)បាន​សរសេរ​ក្នុង​ Twitter របស់​ខ្លួន​ថា៖” ក្រុមខ្លាម៉ាឡាយូនឹងដឹកនាំ​ដោយ​គ្រូ​បង្វឹក​លោក Tan Cheng Hoe នឹង​ជួប​ជាមួយហ្សកដានី(លេខរៀង៩៩ពិភពលោក)នៅ​ថ្ងៃ​ទី​៣០​ខែ​សីហាឆ្នាំ​២០១៩នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ Bukit Jalil មុន​ការ​ប្រកួតជម្រុះ​ជុំ​ទី​២​ពាន 2022 World Cup / 2023 AFC Asian Cup 2023 qualifiers ទល់​នឹង​ក្រុម​ឥណ្ឌូនេស៊ីនៅ​ថ្ងៃ​ទី​០៥ ខែ​កញ្ញា​និង​ជម្រើស​ជាតិអារ៉ាប់រួម​ថ្ងៃ​ទី១០​ខែ​កញ្ញា”។

BANGKOK-THAILAND- Match photo during AFF Suzuki Cup 2018 Semi Final Rounds between Thailand vs Malaysia at the Rajamangala Stadium on December 5, 2018. Picture by Thananuwat Srirasant/Lagardere Sport.

បើ​និយាយ​ពី​ចំណាត់​ថ្នាក់​វិញ​គឺ ហ្សកដានី​ឈរ​លេខ​៩៩​ពិភពលោក​ហើយ​ម៉ាឡេស៊ី​ឈរ​លេខ​១៥៩​ពិភពលោកប៉ុណ្ណោះ។ ម៉ាឡេស៊ី​ស្ថិត​ក្នុង​ពូល G ជាមួយ អារ៉ាប់រួម វៀតណាម ថៃ និង​ឥណ្ឌូណេស៊ី៕

 

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628