បាល់ទាត់

AFC ពិន័យកីឡាករ៤រូបមិនឲ្យពាក់ព័ន្ធបាល់ទាត់មួយជីវិត លើករណីរៀបចំការប្រកួតទុកមុន

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី  (AFC) បានចេញសេចក្តីប្រកាសព្រឹកមិញនេះលើចំណាត់ការបញ្ឈប់អាជីពកីឡាករចំនួន៤រូបមិនឲ្យពាក់ព័ន្ធវិស័យមួយនេះមួយជីវិត និងកីឡាករមួយរូបទៀតត្រូវពិន័យត្រឹមរយៈ៤ឆ្នាំ។

ក្រោយការស៊ើបអង្កេតរួចរាល់មក លើករណីរៀបចំការប្រកួតទុកជាមុន AFC បានសម្រេចចិត្តដាក់ពិន័យធ្ងន់ធ្ងរលើកីឡាករមកពីតំបន់អាស៊ីកណ្តាលចំនួន៥រូបរួមមានដូចតទៅ៖

១.Kursanbek Sheratov (ជនជាតិកាជីហ្ស៊ីស្ថាន/ខ្សែការពារ/វ័យ៣០ឆ្នាំ) ពិន័យមិនឲ្យពាក់ព័ន្ធបាល់ទាត់មួយជីវិត លើករណីចូលរួមរៀបចំការប្រកួតទុកមុនកាលលេងឲ្យក្លឹប Dordoi FC ក្នុងព្រឹត្តិការណ៍ AFC Cup ឆ្នាំ២០១៧ ។

២.Vladimir Verevkin (ជនជាតិកាជីហ្ស៊ីស្ថាន/ខ្សែប្រយុទ្ធ/វ័យ៣២ឆ្នាំ) ពិន័យមិនឲ្យពាក់ព័ន្ធបាល់ទាត់មួយជីវិត លើករណីចូលរួមរៀបចំការប្រកួតទុកមុនពេលលេងឲ្យក្លឹប FC Alay ។

៣.Iliaz Alimov (ជនជាតិកាជីហ្ស៊ីស្ថាន/ខ្សែប្រយុទ្ធ/វ័យ២៨ឆ្នាំ) ពិន័យមិនឲ្យពាក់ព័ន្ធបាល់ទាត់មួយជីវិត លើករណីចូលរួមរៀបចំការប្រកួតទុកមុនពេលលេងឲ្យក្លឹប FC Alay ។

៤.Abduaziz Mahkamov (ជនជាតិតាជីគីស្ថាន/អ្នកចាំទី/វ័យ៣១ឆ្នាំ) ពិន័យមិនឲ្យពាក់ព័ន្ធបាល់ទាត់មួយជីវិត លើករណីចូលរួមរៀបចំការប្រកួតទុកមុនពេលលេងឲ្យក្លឹប FC Alay ក្នុងព្រឹត្តិការណ៍ AFC Cup ឆ្នាំ២០១៧ និងឆ្នាំ២០១៨ ។

៥.Muhadov Suleyman (ជនជាតិទួរមេគីស្ថាន/ខ្សែប្រយុទ្ធ/វ័យ២៥ឆ្នាំ) ពិន័យមិនឲ្យពាក់ព័ន្ធបាល់ទាត់រយៈពេល៤ឆ្នាំ លើករណីប្រើប្រាស់សារធាតុញៀនក្នុងការលេងឲ្យជម្រើសជាតិខ្លួន ក្នុងព្រឹត្តិការណ៍ AFC Asian Cup កន្លងមក៕

 

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628