គ្រូ​បង្វឹក U18 ម៉ាឡេស៊ី​មើលរំលងកម្ពុជាដោយនិយាយថា​ វៀតណាម ថៃ ​អូស្រ្តាលី ​ជា​គូប្រជែង​តឹងតែងជាងគេ

ម៉ាឡេស៊ី​ទើប​តែងតាំង​គ្រូបង្វឹក​ថ្មី​ម្នាក់​ឲ្យ​កាន់​ឈុត​ U18 របស់​ខ្លួនគឺ​លោក Brad Maloney ហើយ​លោក​ថា​ទន្ទឹងរ់ចាំនឹង​ប្រឈម​មុខ​ជាមួយ ម្ចាស់​ផ្ទះវៀតណាម ក្រុមខ្លាំង​ថៃ និង​ក្រុម​មាឌធំអូស្រ្តាលី​ក្នុង​ពានរង្វាន់ 2019 AFF U-18 Youth Championship ។

Maloney ជា​អតីត​កីឡាករជម្រើស​ជាតិ​អូស្រ្តាលី​ត្រូវ​បាន​ជ្រើសរើសដោយ​សហព័ន្ធកីឡាបាល់ទាត់​ម៉ាឡេស៊ី(FAM)ដើម្បី​មក​ជំនួស​លោក Bojan Hodak ដែល​បាន​ដឹកនាំ​ម៉ាឡេស៊ី​ក្នុង​ពាន 2018 South East Asian Championship ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​កាល​ពី​ឆ្នាំ​មុន។

គ្រូ​បង្វឹក​សញ្ជាតិ​អូស្រ្តាលី​រូបនេះបាន​និយាយ​ក្នុង​កាសែត The Strait Times ថា៖” នេះ​គឺ​ជា​ពានរង្វាន់​ដ៏​ពិបាក​មួយដែល​យើង​ត្រូវ​ជួប វៀតណាម ថៃ​និង​ អូស្រ្តាលី។ ក្នុង​ទ្រឹស្ដីមាន​ក្រុមបីនេះខ្លាំងជាងគេ ប៉ុន្តែការ​ប្រកួតប្រជែង​នេះនឹង​ល្អ​សម្រាប់​កីឡាកររបស់​យើងដើម្បី​ទទយល​បាន​បទពិសោធន៍សម្រាប់​ការ​ប្រកួត​បែប​អន្តរជាតិ”។

លោក Brad Meloney កណ្ដាល
លោក Brad Meloney កណ្ដាល

លោក Maloney បាន​ធ្វើ​ជា​គ្រូជំនួយរបស់​លោក Ong Kim Swee ក្នុង​ឈុត U23ម៉ាឡេស៊ី​តាំង​ពី​ឆ្នាំ​២០១៤​ហើយ​ពេល​នេះ​មាន​ឱកាស​បាន​ដឹកនាំ​ឈុត​មួយ​ដោយ​ខ្លួន​ឯង​ហើយ។

” ខ្ញុំ​ទន្ទឹម​រងចាំធ្វើ​ការ​ជាមួយកីឡាករ​យុវជនថ្នាលវ័យក្មេង​របស់លោក  Mokhtar Dahari ទាំង​ក្រៅ​និង​ក្នុង​ជុំរំហ្វឹកហាត់។​យើង​ព្យាយាម​អភិវឌ្ឍន៍​រូបមន្ត​លេង។​ហើយ​ចាប់​ពី​ពេល​នេះ​ទៅ​កីឡាករ​តាំង​នេះ​នឹង​មាន​សមត្ថភាំព​និង​កម្រិត​ខ្ពស់​ដើម្បី​លេង​ក្នុង​ឈុត U23ខាង​មុខ”។

ការ​ប្រកួត​ជើង​ឯកយុវជន​អាស៊ាន​វ័យ​ក្រោម​១៨​ឆ្នាំ​នឹង​ធ្វើ់​ឡើង​ក្នុង​ប្រទេស​វៀតណាម​ចាប់​ពី​ថ្ងៃ​ទី០៦​ដល់​១៩​ខែ​សីហា ខណៈ​ដែល​ក្រុម​ខ្លាលឿងវ័យស្ទាវមួយ​នេះ​ស្ថិត​ក្នុង​ពូល ជាមួយម្ចាស់​ផ្ទះវៀតណាម ថៃ កម្ពុជា​ សិង្ហបុរី និង​អូស្រ្តាលី​ក្នុង​ពូល B។ ចំណែកពូល A មាន​មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ឡាវ ទីម័រខាងកើត ហ្វីលីពីន និង​ព្រុយណេ៕

 

 

 

 

 

Loading...