មីយ៉ាន់ម៉ានឹង​លេង​មិត្តភាព​ជាមួយមហាយក្សចិនត្រៀមវគ្គជម្រុះ 2022 FIFA World Cup​តែមិនឲ្យអ្នក​គាំទ្រចូលមើលទេ

ក្រុមជម្រើស​ជាតិ​មីយ៉ាន់ម៉ា​បាន​ចាត់​ចែង​កាល​វិភាគត្រៀម​បបួល​មហាយក្ស​ចិនប្រកួតមិត្តភាពអន្តរជាតិ​ដើម្បី​មើលជើង​រៀប​ចំ​ក្រុម សម្រាប់​យុទ្ធនាការ​ការ​ប្រកួត​វគ្គជម្រុះ 2022 FIFA World Cup​នៅ​ដើម​ខែ​ក្រោយ។

ក្រុមជម្រើស​ជាតិ​មីយ៉ាន់ម៉ា​ស្ថិត​ក្នុង​ពូល F នៃ​ការ​ប្រកួតជម្រុះជុំ​ទី​២​ពាន 2022 FIFA World Cup & 2023 AFC Asian Cup ជាមួយ​ជម្រើស​ជាតិ​ជប៉ុន គៀហ្ស៊ីស្ថាន តាជីគីស្ថាន​និង​ម៉ុងហ្គោលី ខណៈ​ចិន​ស្ថិត​ក្នុង​ពូល Aជាមួយ ស៊ីរី ហ្វីលីពីន កោះហ្គាម​និង​ជម្រើស​ជាតិ​ម៉ាល់ឌីវ។

ការ​ប្រកួត​មិត្តភាព​នេះ​ត្រូវបាន​គេ​រំពឹង​ថា​នឹង​លេង​នៅក្នុង​ទីលាន​នៃមជ្ឈមណ្ឌល Huong Ha National Football Training Center ក្នុង​ក្រុង Langfang ប្រទេស​ចិន​នៅ​ថ្ងៃ​ទី​៣០​ខែ​សីហានេះនឹង​មុន​ការ​ប្រកួត​ផ្លូវការ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

មាន​ព័ត៌មាន​ថា​សហព័ន្ធកីឡាបាល់ទាត់​មីយ៉ាន់ម៉ា​និង​សហព័ន្ធកីឡាបាល់ទាត់​ចិន បាន​ឯកភាព​គ្នា​លេង​បែបបិទមិន​ឲ្យ​មាន​អ្នក​ទស្សនា​ចូល​មើល​នោះ​ទេ។ មីត៉ាន់ម៉ា​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​សញ្ជាតិ ម៉ុងតេណេក្រូលោក Miodrag Radulovic ដែល​ចាក​ចេញ​ពី​កៅអីគ្រូ​បង្វឹក​ជម្រើស​ជាតិ​លីបង់​កាល​ពី​ខែ​មេសា។ ការ​ប្រកួត​មិត្តភាព​ចុង​ក្រោយ​គឺ​ពួក​គេ​បាន​យក​ឈ្នះ​ជម្រើស​ជាតិ​សិង្ហបុរី​២​ទល់១​កាល​ពី​ខែមិថុនា។

ចំណែកក្រុមជម្រើសជាតិ​ចិន​ដឹកនាំ​ដោយ​លោក  Marcello Lippi ហើយ​លោក​នឹង​នាំ​ជម្រើដ​ជាតិ​នាគអាស៊ី​មួយ​នេះ​លេង​ត​ទល់​នឹង​កោះម៉ាល់ឌីវ និង​កោះហ្គាម​សម្រាប់​បើក​ឆាក​ World Cup ក្នុង​២​ប្រកួតដំបូង៕

 

Loading...