បាល់ទាត់

AFF U15៖ ម្នាក់ទៀតហើយ! ខ្សែប្រយុទ្ធឡាវម្នាក់ ត្រូវបានសង្ស័យជាកីឡាករលើសអាយុ

នៅព្រឹត្តិការណ៍ AFF U15 Championship ឆ្នាំនេះ ដែលរៀបចំឡើងនៅប្រទេសថៃ កំពុងរងការរិះគន់លើបញ្ហាកីឡាកររបស់ក្រុមជម្រើសជាតិទីម័រខាងកើត ដែលសង្ស័យមានការបន្លំកីឡាករលើសអាយុមិនទាន់ស្ងាត់ផង ពេលនេះគ្រូបង្វឹកជម្រើសជាតិម៉ាឡេស៊ី បានសង្ស័យទៅលើកីឡាករឡាវមួយរូបទៀតហើយ។

គួរឲ្យដឹងថា ប៉ុន្មានថ្ងៃមកនេះកីឡាករ Paulo Freitas ដែលជាប្រធានក្រុមរបស់ជម្រើសជាតិទីម័រខាងកើត U15 បានត្រូវគេសង្ស័យ និងចោទប្រកាន់ថាជាកីឡាករមានអាយុលើសការកំណត់ ពោលគឺខ្ទង់២២ឆ្នាំ ខណៈខាងសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ក៏បានចេញសេចក្តីប្រកាសស៊ើបអង្កេតផងដែរ។

រឿងរ៉ាវនេះមិនទាន់ស្ងាត់ផង ពេលនេះលោក P Maniam ដែលជាគ្រូបង្វឹកជម្រើសជាតិម៉ាឡេស៊ី U15 បានកើតការសង្ស័យដោយបាននិយាយផ្ទាល់ក្នុងកិច្ចសម្ភាសន៍មុនប្រកួតថា រូបលោកសង្ស័យលើខ្សែប្រយុទ្ធ  Phomma Khotphouthone ដោយរូបលោកសង្ស័យថាអាចនឹងមានអាយុលើសពី១៥ ពោលគឺស្ថិតនៅចន្លោះ ១៨ឆ្នាំ ទៅ១៩ឆ្នាំឯណោះ។

យ៉ាងណា! រូបលោកគ្រាន់តែបង្កើតការសង្ស័យតែប៉ុណ្ណោះ ច្បាស់លាស់ឬយ៉ាងណាមានតែរងចាំខាង AFF បើកការស៊ើបអង្កេត ដោយអាចតាមរយៈការធ្វើតេស្តឆ្អឹងនាពេលខាងមុខ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628