បាល់ទាត់

Manchester United យល់​ព្រមចំណាយ​លុយ​៨៥​លាន​ផោន​បំបែក​កំណត់​ត្រា​តម្លៃ​ខ្លួន​ខ្សែការពារ Harry Maguire

Manchester United បាន​ឈាន​ដល់​ភាព​ជោគជ័យ​ក្នុង​ការ​យក​ហត្ថលេខា​ខ្សែការពារ Leicester កីឡាករ Harry Maguire, នេះ​បើ​តាម​ប្រភប​កាសែត​អង់គ្លេស  Telegraph។

Maguire នឹង​មាន​តម្លៃ​៨៥លាន​ផោន(៩២លាន​អឺរ៉ូ)​នេះ​បើ​តាម​ប្រភប​ខាង​លើ​ដែល​តម្លៃ​នេះ​បាន​ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជាខ្សែការពារកណ្ដាល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​បំផុត។

Virgil van Dijk គឺ​ជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេក្នុង​ពេល​បច្ចុប្បន្ន​បន្ទាប់​ពី Liverpool ចំណាយ​លុយ​៧២លាន​ផោន​កាល​ពី​ឆ្នាំ​២០១៨​ពី​ក្លិប Southampton។ តែ​យ៉ាងណា! កីឡាករវ័យ​២៦​ឆ្នាំ Maguire  ក៏​មាន​ទំនាក់ទំនងផ្ទេរ​ទៅ​លេង​នៅ MAnchester City ដែរ។

កាសែត​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Manchester ពោល​គឺ Manchester Evening News បាន​និយាយ​ថា​ខ្សែការពារ​ជម្រើស​ជាតិ​អង់គ្លេស​រូបនេះ​នឹង​មក​ពិនិត្យសុខភាព​នៅ​ថ្ងៃ​សៅរ៍ មុន​ពេលបំពេញ​បែបបទចុងក្រោយ​បំផុត​ផ្ទេរ​មក​កាន់​កីឡដ្ឋាន Old Trafford៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628