មួយយប់ Newcastle ផ្ទេរចូលកីឡាករថ្មីចំនួន២រូប ម្នាក់មកពីបារាំង និងម្នាក់មកពីហូឡង់

ក្លឹបសមាជិកលីគកំពូលអង់គ្លេស Newcastle United ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មី Steve Bruce បានផ្ទេរចូលកីឡាករថ្មី២រូប នាព្រឹកមិញនេះ។

ត្រៀមរដូវកាលថ្មីជិតឈានចូលមកដល់ក្លឹបរហស្សនាមសារិកាព្រៃខាងលើ បានបន្ថែមសមាជិកថ្មី២រូបក្នុងនោះរួមមាន Jetro Willems និង Allan Saint-Maximin 

ខ្សែបម្រើស្លាប Allan Saint-Maximin (រូបខាងលើ) គឺជាជនជាតិបារាំង អាយុ២២ឆ្នាំ ដែលបានផ្ទេរពីលីគកំពូលបារាំង Nice ក្នុងតម្លៃខ្លួនផ្ទេរ១៦លានផោន ជាមួយកិច្ចសន្យាថ្មីនៅ Premier League នេះរយៈពេលដល់ទៅ៦ឆ្នាំឯណោះ។

ចំណែក Jetro Willems (រូបខាងក្រោម) គឺជាកីឡាករហូឡង់ វ័យ២៥ឆ្នាំ លេងក្នុងតំណែងខ្សែការពារ ខណៈរដូវកាលមុនក៏បានបង្ហាញសមត្ថភាពលេខធ្លោរជួយឲ្យ Eintracht Frankfurt ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន UEFA Europa League ផងដែរ។ តែចំពោះកីឡាកររូបនេះ នឹងមកចូលរួម Newcastle United ក្នុងនាមជាកីឡាករខ្ចីជើងមួយរដូវកាលសិនប៉ុណ្ណោះ តែមានលក្ខខណ្ឌអាចទិញផ្តាច់នារដូវកាលក្រោយ៕

Loading...