បាល់ទាត់

FA ស្នើយក Wembley សម្រាប់វគ្គផ្តាច់ព្រ័ត្រ UCL ២០២៣ ដើម្បីអបអរខួបកីឡដ្ឋាន១០០ឆ្នាំ

សមាគមបាល់ទាត់អង់គ្លេស (FA) បានរៀបចំសំណើដាក់កីឡដ្ឋាន Wembley របស់ខ្លួនធ្វើជាផ្ទះសម្រាប់រៀបចំការប្រកួតផ្តាច់ព្រ័ត្រ UEFA Champions League ឆ្នាំ២០២៣ ខាងមុខ ដើម្បីអបអរសាទរដល់ការបង្កើតកីឡដ្ឋាននេះដំបូង និងសម្ពោធនៅឆ្នាំ១៩២៣។

គម្រោងមួយនេះ ត្រូវបាន FA ផ្ញើទៅកាន់ UEFA រួចរាល់ដោយរង់ចាំការសម្រេចឯកភាពគ្នាចុងក្រោយ អាចនៅថ្ងៃទី២៤ ខែកញ្ញា ខែក្រោយនេះ នៅក្នុងកិច្ចប្រជុំ UEFA នៅប្រទេសស្លូវ៉េនី។

គោលបំណងចម្បងរបស់ FA ដែលចង់ឲ្យកីឡដ្ឋានដែលសម្រាប់លេងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ជាច្រើនក្នុងប្រទេសអង់គ្លេស ក៏ដូចជាផ្ទះរបស់ក្រុមជម្រើសជាតិអង់គ្លេសផងនោះ ដើម្បីអបអរសាទរគម្រប់ខួប១០០ឆ្នាំ ដល់កីឡដ្ឋាន Wembley នេះដែលសាងសង់ និងដាក់ឲ្យដំណើរការដំបូងនៅឆ្នាំ១៩២៣។

Wembley Stadium សព្វថ្ងៃអាចផ្ទុកអ្នកទស្សនាសរុបបាន ៩០ ០០០នាក់ តែទោះយ៉ាងណាកីឡដ្ឋានសព្វថ្ងៃនេះ មិនបានបន្សល់ទុកតាំងពីដើមមកឡើយ ព្រោះកាលពីឆ្នាំ២០០០ FA បានកម្ទេចនិងបានកសាងឡើងនូវ Wembley ថ្មីសព្វថ្ងៃនេះ ប៉ុន្តែស្ថិតនៅលើទីតាំងចាស់ដដែល៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628