បាល់ទាត់

Porto រកបានអ្នកចាំទីថ្មីមកពីលីគកំពូលមុិកស៊ិក ជំនួសតំណែង Casillas

ក្លឹបលីគកំពូលព័រទុយហ្គាល់ FC Porto បានប្រកាសជាផ្លូវការចុះកិច្ចសន្យាយកអ្នកចាំទី Agustin Marchesin ជនជាតិអាហ្សង់ទីន ដើម្បីជំនួសតំណែង Iker Casillas ដែលជួបប្រទះជំងឺគាំងបេះដូងនាពេលកន្លងមក។

កីឡាករអ្នកចាំទីអតីតជម្រើសជាតិអាហ្សង់ទីន វ័យ៣១ឆ្នាំខាងលើ បានចុះកិច្ចសន្យារយៈពេល៤រដូវកាល ដោយបានផ្ទេរមកពីក្លឹបលីគកំពូលមុិកស៊ិក America ក្នុងតម្លៃខ្លួនផ្ទេរ ៧.២លានអឺរ៉ូ។

ចំណែកអតីតអ្នកចាំទី Real Madrid នោះគឺ Iker Casillas វិញក៏បន្តស្នាក់នៅជាមួយ FC Porto ដដែលប៉ុន្តែក្នុងនាមជាក្រុមគ្រូបង្វឹកអ្នកចាំទីវិញម្តង៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628