ត្រឹម១២ថ្ងៃក្រោយបញ្ចប់ព្រឹត្តិការណ៍ Africa Cup នៅអេហ្ស៊ីប មានគ្រូជម្រើសជាតិ៩រូបចុះចេញពីតំណែង

ព្រឹត្តិការណ៍ Africa Cup of Nations បានបញ្ចប់តាំងខែមុន ថ្ងៃទី២០ មកម្ល៉េះ ខណៈតំណែងជើងឯកបានធ្លាក់ទៅលើជម្រើសជាតិអាល់ហ្សេរី ក្រោយយកឈ្នះជម្រើសជាតិសេណេហ្គាល់ ក្នុងលទ្ធផល១ទល់០ វគ្គផ្តាច់ព្រ័ត្រ។

តែក្រោយបញ្ចប់ព្រឹត្តិការណ៍នេះ ក្នុងចំណោមក្រុមជម្រើសជាតិដែលចូលរួមទាំង២៤ក្រុម មាន៩ក្រុមជម្រើសជាតិហើយ ដែលបានដក និងខ្លះទៀតគ្រូបង្គោលជម្រើសជាតិរបស់ពួកគេបានចុះចេញពីតំណែង ក្រោយពីធ្វើពុំសូវបានផលវិជ្ជមានក្នុងព្រឹត្តិការណ៍នោះមក។

ខាងក្រោមនេះជាគ្រូបង្វឹកទាំង៩រូប ដែលបានរបូតតំណែងរបស់ខ្លួនក្រោយព្រឹត្តិការណ៍ខាងលើ៖

១.Clarence Seedorf – ជម្រើសជាតិកាមេរ៉ូន

២.Javier Aguirre – ជម្រើសជាតិអេហ្ស៊ីប

៣.Paul Put – ជម្រើសជាតិហ្គីណេ

៤.Herve Renard – ជម្រើសជាតិម៉ារ៉ុក

៥.Ricardo Mannetti – ជម្រើសជាតិណាមមីបៀ

៦.Emanuel Amunike – ជម្រើសជាតិតង់ហ្សានី

៧.Sebastien Desabre – ជម្រើសជាតិអូហ្គង់ដា

 

៨.Sunday Chidzambwa – ជម្រើសជាតិហ្ស៊ីមបាវេ

៩.Stuart Baxter – ជម្រើសជាតិអាហ្វ្រិកខាងត្បូង ៕

Loading...