ចប់​ព្រឹត្តិការណ៍​ U15លំដាប់​អាស៊ាន ក្រុមជម្រើស​ជាតិកម្ពុជា​វ័យក្រោម១៦ឆ្នាំនឹងបន្តយុទ្ធនាកា AFC U-16 លំដាប់​អាស៊ីម្ដង

ក្រុមបាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​វ័យក្រោម​១៦​ឆ្នាំ​នឹង​ត្រូវបន្ត​យុទ្ធនាការ​ក្នុង​ពាន​រង្វាន់ AFC U-16 Championship 2020 ​វគ្គ​ជម្រុះ​ក្នុង​ពូល​តំបន់​អាស៊ីខាងកើត(EAST ZONE)ក្នុង​ពូល J ដែល​ឡាវ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

កម្ពុជា​ស្ថិត​ក្នុង​ពូល J ជាមួយ​ក្រុម​ជម្រើស​ជាតិជប៉ុន​ U16, ម៉ាឡេស៊ី និង​ម្ចាស់​ផ្ទះឡាវ។ ការ​ប្រកួត​នឹង​ធ្វើឡើង​នៅ ១៨ ដល់២២ខែកញ្ញាឆ្នាំ​២០១៩​ខាង​មុខ​នេះ។​ខាង​ក្រោម​ជា​កាលវិភាគ​ប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាវ័យ​ក្រោម​១៦​ឆ្នាំ៖

ថ្ងៃ​ទី​១៨ ខែ​កញ្ញាឆ្នាំ​២០១៩  ម៉ាឡេស៊ី vs កម្ពុជា

ថ្ងៃ​ទី​២០ ខែ​កញ្ញាឆ្នាំ​២០១៩ កម្ពុជា vs ជប៉ុន

ថ្ងៃ​ទី​២២ ខែ​កញ្ញាឆ្នាំ​២០១៩ កម្ពុជា vs​ម្ចាស់​ផ្ទះឡាវ

រូបមន្តនៃ​ជាប់​ធ្លាក់៖ ក្រុម​ឈរ​កំពូល​តារាង​ទាំងអស់​(WEST ZONE&EAST ZONE)និង​ក្រុម​លេខ​២​ល្អបំផុត៥ក្រុម​ឡើង​ឡើង​ប្រកួត​នៅ​ជុំផ្ដាច់ព្រ័ត្រ 2020 AFC U-16 Championship នៅ​ប្រទេសហ្សកដានី។​ប៉ុន្តែ​បើ​ម្ចាស់​ផ្ទះហ្សកដានី​ស្ថិត​ក្នុង​កំពូលតារាងឬ​ក៏​ស្ថិត​ក្នុង​លេខ​២​ល្អបំផុត​តទាំង​៥​ក្រុមនោះ​ ក្រុម​លេខ​២​ល្អបំផុត​ទី៦​នឹង​ឡើងទៅ​ជំនួស(ម្ចាស់​ផ្ទះជាប់​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រស្វ័យប្រវត្តិ)៕

 

 

 

Loading...