Fabrizio Romano: ពេល​នេះ Dybala ខកចិត្តនិងខឹង Juventus ខ្លាំងព្រោះឲ្យ​ខ្លួន​ផ្ទេរ​មក​ Man Utd ទាំងចិត្តមិនចង់

Paulo Dybala កំពុងពិចារណា​ផ្ទេរ​មក​លេង​នៅ Old Trafford បន្ទាប់​ពី​ខកចិត្ត​និង​ខឹង Juventus, នេះ​បើ​តាម​អ្នក​កាសែតលោក Fabrizio Romano សរសេរក្នុងកាសែត Sky  Italy។

លោក​បាន​និយាយ​ក្នុង​កម្មវិធី Sky Sports’ Transfer Talk podcastថា៖” Dybala ពិត​ជា​មាន​រដូវ​កាល​ដ៏​អាក្រក់មួយកាល​ពី​ឆ្នាំ​មុន​ហើយរូប​គេ​ពិត​ជា​មាន​ទំនាក់ទំនងមិនសូវល្អជាមួយ​អតីតគ្រូ​បង្វឹក​លោក Massimiliano Allegri”។

“បន្ទាប់​ពីលោក Allegri ចាក​ចេញ បញ្ហា​មួយចំនួន​ដែល​មាន​ពី​មុន​ត្រូវ​បាន​ដោះស្រាយជាមួយក្លិប​រួច​រាល់​ទាំង​ជាមួយគ្រូបង្វឹក។ បញហាចម្បងរបស់​គេនោះ​គឺ ទិកនិកលេង។ រូបគេមាន​អារម្មណ៍​ថា លេង​រាល់​ដង​ក្នុងនាម​ខ្សែប្រយុទ្ធពិត​មែន​តែ​ត្រឹម​ប្រយុទ្ធលេខ​១០​ប៉ុណ្ណោះ​ ប៉ុន្តែក្រោមការ​ដឹកនាំរបស់​លោក Sarri រូបមន្តលេង​នឹង​ប្រើ​៤-៣-៣។​ប៉ុន្តែ​ដោយ​សារ Juventus ត្រូវ​ការ​លុយបន្ទាប់​ពី​ចំណាយលុយ​ធំ​លើ​ Matthis de Ligt និង​ទៅ​លើ​ការ​ដោះដូរផ្សេងៗ ពួក​គេចាំបាច់​ត្រូវលក់​កីឡាករ​ណាម្នាក់”។

លោក​បាន​បន្ត​ទៀតថា៖” Dybala មិន​ចង់​ចាក​ចេញ​ពី Juventus នោះ​ទេ។ រូបគេ​តែងតែនិយាយ​ថា​ចង់​មាន​ឱកាសបង្ហាញជំនាញរបស់​ខ្លួន​នៅ​ Juventus ​បង្ហាញភាពខ្លាំងបំផុត​របស់​ខ្លួន។ ខ្ញុំ​ត្រូវ​បាន​គេ​ប្រាប់មក​ថា​ពេល​នេះ Paulo ខូចចិត្ត​និង​ខឹងខ្លាំង។​រូប​គេត្រូវ​បាន​គេ​បញ្ចុះបញ្ជូលឲ្យ​នៅ​បន្ត​ទៀត​តែ​ពេល​នេះកំពុងពិចារណាចាក​ចេញ​មក​ Man Utd​ទោះបី​ជា​មិន​ចង់​មក​ក៏​ដោយ”។

មែនទែនទៅ​! ខ្សែប្រយុទ្ធអាហ្សង់ទីន​រូបនេះធ្លាក់ចុះការ​ចូល​លេង​ជម្រើស​ដំបូង​បន្ទាប់​ពី​ការ​មក​ដល់​របស់ CR7 កាល​ពី​រដូវ​កាល​មុន។ អតីតកីឡាករ Real Madrid រូបនេះ​គឺ​មូលហេតុចម្បងដែល​ធ្វើ​ឲ្យ​ដំណែង​របស់​កីឡាំករ​វ័យ​២៥​ឆ្នាំ​រូបនេះបាត់​បង់បន្តិច​ម្ដងៗ​ដោយ​លេង​បាន​តែ​២៨២០​នាទី​កាល​ពី​រដូវ​កាល​២០១៨/១៩ ខណៈរដូវកាល២០១៧/២០១៨​រូប​គេ​លេង​បាន​ច្រើន​ជាង​គេ​គឺ​ដល់​ទៅ​៣៣៧៨នាទីឯណោះ៕

 

 

Loading...