បាល់ទាត់

Victor Moses អាចជាកីឡាករដំបូងរបស់ Chelsea ដែលត្រូវផ្ទេរចេញនៅខែមករាមុខនេះ

បើសង្កេតមើលតាមឥរិយាបថរបស់អ្នកចាត់ការក្លឹបតោខៀវ Chelsea គឺលោក Maurizio Sarri អាចនឹងធ្វើការលក់កីឡាករបម្រើស្លាប Victor Moses ទៅកាន់ក្លឹបចាស់របស់គេវិញ នៅរដូវកាលដោះដូរកីឡាករខែមករា ឆ្នាំ២០១៩ខាងមុខនេះ។

អតីតកីឡាករជម្រើសជាតិនេហ្សេរីយ៉ា ដែលទើបប្រកាសលាឈប់ពីជម្រើសជាតិកាលពីថ្មីៗ កន្លងទៅក្រោមមូលហេតុ ផ្តល់ឳកាសអោយយុវជនជំនាន់ក្រោយ និងចង់ទុកពេលវេលាសម្រាប់ជួយជ្រោមជ្រែងក្លឹប Chelsea របស់ខ្លួននេះ បានត្រឹមខកចិត្តនារដូវកាលនេះ ក្រោមអ្នកចាត់ការទូទៅថ្មី មិនសូវពេញចិត្តនឹងទម្រង់លេងរបស់កីឡាករវ័យ២៨ឆ្នាំ ខាងលើនេះឡើយ។

ពាក់កណ្តាលរដូវកាល ២០១៨-១៩ នេះកីឡាករ Victor Moses បានបង្ហាញខ្លួនលើទីលានតែ ៦លើក ខណៈក្នុងលីគបានតែ២ដងប៉ុណ្ណោះ ដែលជាហេតុធ្វើអោយមានក្លឹបមួយចំនួន ទាក់ទងចង់បានទៅចូលរួមក្រុមមានដូចជា Crystal Palace, West Ham United និង Wolves ជាដើម។ ប៉ុន្តែក្លឹបដែលមានភាគរយខ្ពស់ជាងគេនោះគឺ Crystal Palace ដែលជាក្លឹបបណ្តុះបណ្តាលកីឡាកររូបនេះតាំងពីឈុតយុវជន ដែលបានដាក់តម្លៃខ្លួនទិញយកទៅវិញ ១២លានផោនផងដែរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628