ឋានៈត្រឹម​ម្ចាស់​ផ្ទះ! U18​វៀតណាម​សុំ​សម្លឹង​ត្រឹម​វគ្គ៤ក្រុមចុងក្រោយពាន AFF U-18 Championship 2019

គ្រូ​បង្វឹក​ក្រុមជម្រើស​ជាតិ​វៀតណាម​វ័យ​ក្រោម​១៨​ឆ្នាំ​លោក Hoàng Anh Tuấn បាន​ដាក់​គោលដៅ​ត្រឹម​វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រសម្រាប់​ក្រុមវៀតណាមដែល​ជា​ម្ចាស់​ផ្ទះក្នុងពាន​រង្វាន់ ASEAN Football Federation U18 Championship​ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី ០៦ ខែសីហា​នេះ​ត​ទៅក្នុង​ទីក្រុងហូជីមិញ។

ជាការ​ពិត​!​វៀតណាម​ស្ថិត​ក្នុង​ពូល B ដែល​ជាពូលមរណៈ ជាមួយម៉ាឡេស៊ី អូស្រ្តាលី ថៃ សិង្ហបុរី និង​កម្ពុជា​ដែល​ត្រូវ​លេង​ក្នុង​កីឡដ្ឋាន HCM City’s Thống Nhất Stadium។ ពូល A មាន​មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ឡាវ ទីម័រខាងកើត​ ហ្វីលីពីន​ និង​ព្រុយណេ។ ក្រុមលេខ​១​និង​លេខ​២​ក្នុង​ពូល ឡើង​ទៅ​វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

លោក Hoàng Anh Tuấn និយាយ​ក្នុង​វេបសាយសហព័ន្ធកីឡាបាល់ទាត់​វៀតណាម​ថា៖” វៀតណាម​ទើ់ប​តែ​បញ្ចប់​ការ​បោះជុំរំហ្វឹកហាត់​រយៈ​ពេល១០​ថ្ងៃក្នុង​ប្រទេស​ជប៉ុន ជាមួយនឹង​ការ​ទទយល​បាន​លទ្ធផល​ល្អ។ អញ្ចឹង​ក៏​ដោយ! ដោយ​សារ​យើង​នៅ​ជាមួយពូលដ៏​តឺងតែង វៀតណាម​ត្រូវ​តែ​ផ្ដោតយក​ចិត្ត​ទុក​ដាក់ខ្ពស់។ យើង​ដាក់​គោលដៅ​ត្រឹម​តែ​វគ្គ​វគ្គពាក់ពាក់កណ្ដាលផ្ដាច់ព្រ័ត្រប៉ុណ្ណោះ”។

” ការ​លេងក្នុង​ទឹកដី​ខ្លួនឯង​យើង​នឹង​ធ្វើ​គ្រប​យ៉ាង​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​អ្ន​កគាំទ្ររបស់​យើង”។

ប្រកួតដំបូង​ក្នុង​ពូល វៀតណាម​នឹង​បះ​ក្រុម​ U-18 ម៉ាឡេស៊ីនៅ​ថ្ងៃ​ទី​០៧​ខែ​សីហា​នេះ។ ការ​ប្រកួតទាំងអស់​មិន​មាន​ការ​យក​សំបុត្រអ្វី​នោះ​ទេហើយ​ទូរទស្សន៍​ដែល​ធ្វើ​ការ​ផ្សាយផ្ទាល់​និង​បន្ត​ផ្ទាល់​គឺ​មាន​ដូច​ជា BTV, HTV និង VTVcab ខណៈ​មាន​កម្មវិធីផ្សាយក្នុង​អ៊ិនធែណិតមាន VTVcab ON និង Onme៕

 

 

 

 

Loading...