លទ្ធផល​​ល្អ​បំផុត​​​ចំពោះ​គូ​លំដាប់​ពិភព​លោក​ចំនួន​​៤​ ​នៅ​សង្វៀន​ ONE: DAWN OF HEROES

​​នៅ​សង្វៀន​ ONE: DAWN OF HEROES នា​​យប់​ថ្ងៃ​ទី​ ២​ ខែ ​សីហា​ ​​នៅ​​ក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន​ កូន​កាត់​​វៀតណាម​អូស្ត្រាលី​ Martin Nguyen ​នៅ​តែ​អាច​​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​ខ្លួន​​បាន​សម្រេច​ ក្រោយ​បំបាក់​អ្នក​លេង​គុន​ចម្រុះ​របស់​ជប៉ុន​​ Koyomi Matsushima ​ ត្រឹម​ទឹក​ទី​ ២។ ​ជើង​ខ្លាំង​គុន​ចម្រុះ​មក​ពី​អាមេរិក​ Eddie Alvarez ​​ បំបាក់​​កីឡាករ​ម្ចាស់​ផ្ទះ​ EDUARD FOLAYANG​ ​ត្រឹម​ទឹក​ទី​១​​ ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ONE LIGHTWEIGHT World Grand Prix។ ​ចំណែក​​ Rodtang Jitmuangnon ​ ឬ «មនុស្ស​ដែក» ​​របស់​ថៃ​ដណ្ដើម​បាន​​ខ្សែ​ក្រវាត់​​ FLYWEIGHT MUAY THAI WORLD CHAMPIONSHIP ​ ពី ​Jonathan Haggerty ។ ​ទន្ទឹម​គ្នា​នោះ​ ​អ្នក​លេង​​គុន​ចម្រុះ​ហ្វីលីពីន​ Danny Kingad ​ ឡើង​ជួប​​ Demetrious Johnson​ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ FLYWEIGHT WORLD GRAND PRIX ក្រោយ​ឈ្នះ​គូ​ប្រកួត​រៀង​ៗ​ខ្លួន។ ​

-​Martin Nguyen នៅ​តែ​អាច​​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​ខ្លួន​​បាន​សម្រេច​

ហាក់​ខ្លាច​រៀង​​ខ្លួន​ មិន​ហ៊ាន​ចូល​ដូច​គ្នា​នៅ​ទឹក​ទី១ ​ប៉ុន្តែ​ទឹក​ទី២​ ​ពួក​គេ​​ទាំង​​ពីរ​បង្កើត​បាន​បរិយាកាស​ល្អ​មើល​ ខណៈ​ដែលMartin Nguyen ​អាច​វ៉ៃ​ឈរ​ចូល​​គោល​ដៅ​​នៅ​ដើម​ទឹក​ និង ចុង​ទឹក​ទី២​​ធ្វើ​ឲ្យ ​Koyomi Matsushima ​ឡើ​សឺ​ៗ។​ ​មិន​យូរ​ប៉ុន្មាន​ ​នៅ​សល់​ត្រឹម​ប៉ុន្មាន​វិនាទី​បញ្ចប់​ការ​ប្រកួត​នៅ​ទឹក​ទី​២​ដដែល​​នេះ​​ Nguyen ​ប្រើ​កណ្ដាប់​ដៃ​វ៉ៃ​​ដេក​ទៅ​នឹង​ក្ដារ​រេញ​យ៉ាង​ញាប់​រន្ថើន​​ធ្វើ​​ឲ្យ​​អាជ្ញា​កណ្ដាល​​បញ្ចប់​ការ​ប្រកួត​តែ​ម្ដង។ ​ដូច្នេះ​ Martin Nguyen ​នៅ​តែ​រក្សា​ខ្សែ​ក្រវាត់​លំដាប់​ពិភព​លោក​ ONE Featherweight World Championship ​​បាន​​ដដែល​​នៅ​ទីលាន​ Mall Of Asia Arena ​ នា​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​មុន​អ្នក​គាំទ្រ​​រាប់​ពាន់​នាក់។ ​​ Nguyen បាន​​ថ្លែង៖«​​ខ្ញុំ​ពេញ​ចិត្ត​នឹង​ការ​ប្រកួត​នេះ។ ​អរគុណ​ច្រើន​​ម៉ានីល​ ​អរគុណ​ដល់​មិត្ត​រួម​ក្រុម ​ក្រុម​គ្រូ​បង្វឹក​​ ​អរគុណ​ដល់​ប្រពន្ធ​សម្លាញ់​របស់​ខ្ញុំ​ ​ដែល​មើល​ថែ​​​កូន​ទាំង​៣​របស់​ខ្ញុំ​ពេល​ខ្ញុំ​ទៅ​ហ្វឹកហាត់។​​ អរគុណ​ដល់​​បុគ្គលិក​គ្រប់​ជាន់​ថ្នាក់​របស់ ONE។ ខ្ញុំ​ស្រលាញ់​អ្នក​ទាំង​អស់​គ្នា»។

កីឡាករ​ Eddie Alvarez បំបាក់​ EDUARD FOLAYANG​ ​ត្រឹម​ទឹក​ទី​១​​ ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ONE LIGHTWEIGHT World Grand Prix

ជើង​ខ្លាំង​មក​ពី​អាមេរិក​ Eddie Alvarez ​​ ​បញ្ចប់​អតីត​​​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Lightweight World Champion ​​សញ្ជាតិ​ហ្វីលីពីន​ EDUARD FOLAYANG ​​ត្រឹម​ទឹក​ទី​២​ ​​ពោល​ប្រកួត​​បាន​ត្រឹម​ តែ​ ២ ​នាទី និង​ ២០ វិនាទី​ប៉ុណ្ណោះ​​​ដោយ​​​​យក​ដៃ​ទាំង​​ពីរ​ឃ្លេ​ក​​ពី​ខាង​លើ​ស្រប​ដង​ខ្លួន​​ដែល​នាំ​​ឲ្យ​ FOLAYANG ​រើ​បម្រាស់​​លែង​រួច​ទម្រាំ​​អាជ្ញា​កណ្ដាល​បញ្ឈប់។ ​Alvarez ​ថ្លែង​ថា​ ៖«នេះ​ជា​​ការ​ស្រមៃ​របស់​ខ្ញុំ។ ​ហើយ​​ការ​ខំ​ប្រឹង​នេះ​សូម​អរគុណ​ដល់​​​ក្រុម​គ្រូ​បង្វឹក។​ ​​ខ្ញុំ​សូម​ផ្ញើ​ជ័យជម្នះ​នេះ​ដល់​គ្រួសារ​ខ្ញុំ ​​និង​ កូន​ខ្ញុំ​ដែល​កំពុង​មើល​នៅ​គេហដ្ឋាន​ផង។ ​ខ្ញុំ​ស្រលាញ់​អ្នក​ទាំង​អស់​គ្នា»។ ​ដូច្នេះ​ Alvarez ​នឹង​​ជើង​ខ្លាំង​មក​ពី​ តួកគី​ Saygid Guseyn Arslanaliev ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែ​ក្រវាត់​​ ONE LIGHTWEIGHT WORLD GRAN PRIX ​នា​ខែ​តុលា​ ខាង​មុខ​នៅ​ប្រទេស​ជប៉ុន។

Rodtang Jitmuangnonក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​​ FLYWEIGHT MUAY THAI WORLD CHAMPIONSHIP ថ្មី

​ទឹក​ទី​១​ ​អ្នក​ទាំង​បាន​ត្រឹម​ស្ទាបស្ទង់​បច្ចេកទេស​ ព្រោះ​មិន​ហ៊ាន​កញ្ជ្រោល​នោះ​ឡើយ​ ប៉ុន្តែ​ Jonathan Haggerty ធាក់​​ចំ​ពោះ​ទឹក​របស់​ Rodtang​ បាន​២​ជើង​ ហើយ ​​មួយ​ជើង​ទៀត​​ធ្វើ​ឲ្យ​កីឡាករ​ថៃ​​ផ្អែក​ទៅ​ខ្សែ​រេញ។ ​​ចូល​ទឹក​ទី​២​ Jonathan ​បាន​ព្យាយាម​ធាក់​ទប់​ព្រោះ​អាង​ជើង​វែងៗ​ ប៉ុន្តែ​ ​Rodtang​ បាន​​ខិត​ខំ​ទាត់​ជើង​ក្រោម​​ច្រើន​ជើង។ យ៉ាង​ណា​ក្ដី​​មិន​បង្ក​បញ្ហា​​ធ្ងន់​​​រៀងៗ​ខ្លួន​​សម្រាប់​ទឹក​នេះ។ ​កាន់​តែ​ខ្លាំង​ឡើង​ទឹក​ទី​៣ ​Rodtang​ ​វ៉ៃ​ចូល​កីឡាករ​មក​ពី​ចក្រ​ភព​អង់គ្លេស​យ៉ាង​ច្រើន​រហូត​​​របូត​ឃុំ ​និង ទាត់​ឲ្យ​ដួល​ទៀត​ផង។ ​ហើយ​ ​Rodtang ​ម៉ាត់​ឆ្វេង​ស្ដាំ​​​​ធ្វើ​ឲ្យ​អាជ្ញា​កណ្ដាល​រាប់​ម្ចាស់​ខ្សែ​ក្រវាត់​​បាន​ម្ដង​ ប៉ុន្តែ​អាច​បន្ត​ការ​ប្រកួត​ទៀត​បាន។ ​Rodtang នៅ​តែ​ដើរ​ចូល​នៅ​ទឹក​ទី​៥ និង​​មាន​ប្រៀប​ទៀត​ផង​ មុន​ដក​ថយ​បន្តិច​នៅ​ចុង​​ទឹក។​ ​Rodtang ​ឬ ​មនុស្ស​ដែក​ ​ឈ្នះ​​ម្ចាស់​ខ្សែ​ក្រវាត់​ដោយ​ពិន្ទុ​ដើម្បី​ប្ដូរ​ម្ចាស់​ថ្មី។ ​ «មនុស្ស​ដែក» ​បាន​ថ្លែង​ថា ៖«​​ខ្ញុំ​សប្បាយ​ចិត្ត​ ​ខ្ញុំ​រីករាយ​ចំពោះ​ការ​វ៉ៃ​របស់​ខ្ញុំ។ ​ក្ដី​ស្រមៃ​ខ្ញុំ​ក្លាយ​ជា​ការ​ពិត​ចំពោះ​​ខ្សែ​ក្រវាត់​ពិភព​លោក។ ​ខ្ញុំ​​ខំ​ប្រឹង​ខ្លាំង​ណាស់​ ដើម្បី​លទ្ធផល​ថ្ងៃ​នេះ។ ​ហើយ​ខ្ញុំ​នៅ​បន្ត​​​ឲ្យ​ខ្លាំង​ក្លា​ថែម​ទៀត»។ ​​

រក​ឃើញ​​បេក្ខភាព​វគ្គ​ផ្ដាច់​ព្រ័ត្រ​FLYWEIGHT WORLD GRAND PRIX

Danny Kingad ​ ឡើង​ជួប​​ Demetrious Johnson​ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ FLYWEIGHT WORLD GRAND PRIX ​នៅ​ខែ តុលា ​ខាង​​មុខ​នៅ​ប្រទេស​ជប៉ុន ​បន្ទាប់​ពី​ឈ្នះ​​ពិន្ទុ​គូ​ប្រកួត​ដូច​គ្នា​នៅ​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។
អ្នក​លេង​​គុន​ចម្រុះ​​សញ្ជាតិ​អូស្ត្រាលី​ Reece McLaren ​នៅ​ពី​ត្រឹម​ ២ នាទី​ដំបូង ខណៈ​ដែល Danny Kingad ខំ​រើ​បម្រាស់​រហូត​នៅ​ពី​លើ​វិញ​​បាន​មួយ​ភ្លែត។ ​​​នៅ​ចុង​ទឹក​ទី១​ ដដែល​ McLaren បាន​ប្រើ​ដៃ​ឃ្លេ​ជាប់​លើ Kingad ទោះ​ខ្លួន​របស់​គេ​ស្ថិត​នៅ​ខាង​ក្រោម​ក៏​ដោយ។ ​​រហូត​​សល់​​ត្រឹម​ ២០ វិនាទី​ចុង​ក្រោយ​នៅ​ទឹក​ទី​១ ​ទើប​ Kingad ​អាច​រើ​ខ្លួន​ និង ធ្វើ​ ​កីឡាករ​មក​ពី​ Potential Unlimited Mixed Martial Arts វីវរ​​បន្តិច​ដែរ។​ ​​​ចំណែក​ទឹក​ទី​២ និង​ ទឹក​​ទី​៣ ​ជើង​​​ខ្លាំង​ទាំង​ពីរ​សម្រុក​គ្នា​ប៉ុន្តែ Kingad មាន​ប្រៀប​​ជា​ពិសេស​នៅ​ចុង​ទឹក​ទី​៣​​ដោយ​អាច​អុក​ជង្គង់​ផង​ និង​ ​ចាប់​ឃ្លេ​ពី​លើ​ជាប់​ផង​​ដែល​ធ្វើ​ឲ្យ​កីឡាករ​មក​ពី​អូស្ត្រាលី​ អាច​ដឹង​លទ្ធផល​ទុក​មុន។

Demetrious Johnson និង Tatsumitsu Wada​ ​​​ជាប់​ឃ្លេ​ទៅ​វិញ​ទៅ​មក​នៅ​ទឹក​ទី១ ​ហើយ​ទឹក​ទី​២ នៅ​តែ​មិន​ស៊ីសង​គ្នា​ដដែល។ ​ទឹក​ទី​៣ ​ចាប់​ផ្ដើម​សន្ធាប់​គ្នា​រៀងៗ​ខ្លួន​ ​ហើយ​ Johnson ​មាន​ប្រៀប​​ដោយ​បោក​ទៅ​ក្ដារ​រេញ​ និង​ បន្ត​វ៉ៃ​ពី​លើ​យ៉ាង​យូរ។ ​រហូត​សល់​១​ នាទី​ចុង​ក្រោយ​កីឡាករ​ទាំង​ពីរ​បាន​ប្ដូរ​ជំហរ​ប្រយុទ្ធ​ដេក​ទៅ​ឈរ​​វិញ។ ​​ទីបំផុត​ ​Johnson ​ឈ្នះ​ពិន្ទុ​ Wada យ៉ាង​លំបាក។

សូម​ទស្សនា​​ការ​​​ផ្សាយ​ផ្ទាល់​​​ពី​សង្វៀន​ ONE CHAMPIONSHIP ​និង ​​កម្មវិធី​ប្រកួត​ធំៗ​​ តាម​រយៈ​ផេក​ ​ https://www.facebook.com/ONEChampionship/ ​និង​ YouTube: https://www.youtube.com/user/OneFCMMA

 

 

Loading...