គ្រូ​បង្វឹកបាល់ទាត់​ម្នាក់ជាប់ពិន័យមិនឲ្យមាន​សកម្មភាពបាល់ទាត់២ឆ្នាំ​ដោយ​សារ​កំណត់​លទ្ធផល​ទុក​មុន

សហព័ន្ធកីឡាបាល់ទាត់​វៀតណាម​ VFF បាន​ពិន័យលោក Le Anh Tu មិន​ឲ្យមាន​សកម្មភាព​ជាមួយបាល់ទាត់​រយៈ​ពេល​២​ឆ្នាំ​ដោយ​សារចូល​រួម​កំណត់​គ្រាប់​បាល់​ចាញ់​ឈ្នះ​ទុក​មុន(កំណត់លទ្ធផលទុក​មុន)។

ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ National Beach Football Championship 2019 គ្រូ​បង្វឹកក្លិប Khanh Hoa រូបនេះ​បានព្យាយាម​ឲ្យ​លោក Mai Van Duc គ្រូ​បង្វឹក​​Da Nang ព្យាយាមសម្រួល​ការ​ប្រកួតឲ្យ​មាន​លទ្ធផល​តាម​ការ​ចង់​បាន​របស់​លោក​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល។

Coach Le Anh Tu (R) in the 2019 National Beach Football Championship in July. Photo acquired by VnExpress.

ប៉ុន្តែ​ការ​បែកធ្លាយសម្លេងសន្ទនាប្រហែល២​នាទី​រវាង​គ្រូ​បង្វឹក​ទាំងពីរ​គឺ​លោក Tu និង​លោក Duc បាន​បង្ហាញថា លោក Tu សុំឲ្យ លោក Duc ទម្លាក់ពិន្ទុខ្លះ​ក្នុងការ​ប្រកួត​ក្នុង​ពូល​ដើម្បី​ជា​ថ្នូ​ជាមួយ​នឹង​លុយ​មួយចំនួន​ប៉ុន្តែ​លោក Duc បាន​បដិសេធ។

ពេល​ដឹង​លទ្ធផល​! VFF បាន​ពិន័យ​លោក Tu ៦លានដុង(២៦០ដុល្លារ)ហើយ​ដាក់​បម្រាម​មិនឲ្យ​មាន​សកម្មភាព​គ្រប់​យ៉ាង​ក្នុង​បាល់​ទាត់​ដល់​ពី​២​ឆ្នាំ។ ចំណែក​លោក Duc វិញ​ទោះ​បីបាន​បដិសេធមិនធ្វើ​រឿង​នេះ​តែលោក​ជាប់​ពី​បទ​ដឹង​រឿង​ហើយ​មិន​រាយការណ៍ដល់ VFF ពិសេស​មិន​ទាក់ទង​និង​ស្នើ​សុំយោបល់​ពី​អាជ្ញាកណ្ដសល​និង​អ្នក​រៀប​ចំ​ការ​ប្រកួត។​អ្វី​ដែល​ធ្ងន់​ជាង​គេ​លោក​បាន​ហាម​កូន​ក្រុមរបស់​លោក​មិន​ឲ្យ​ចូលរួមអប​អរ​ការ​បិទ​កម្មវិធី​ប្រកួត​និង​ទៅ​ទទួល​ពានរង្វាន់។ អញ្ចឹង​ហើយ​លោក​ត្រូវ​VFF ពិន័យ​ជាលុយ៤លាន​ដុង និង​ពិន័យ​១៨​ខែ​មិន​ឲ្យ​ធ្វើ​ការ​ជាមួយបាល់ទាត់។

សកម្មភាព​របស់​គ្រូ​បង្វឹក​ទាំង​ពីរ​មាន​ជះឥទ្ធិពលខ្លាំងដល់​ការ​ប្រកួត​ទាំងមូលផង​នេះ​នេះ​បើ​តាម​មន្ត្រី​សហព័ន្ធបាន​ប្រាប់។ ការ​ប្រកួតពាន​រង្វាន់ The National Beach Football Championship 2019 ធ្វើ​ឡើង​នៅ​ទីក្រុង Nha Trang ចាប់​ពី​ថ្ងៃ​ទី ១៧​ដល់​២៣​កក្កដា។ Khanh Hoa បាន​ឈ្នះ​ពាន​នេះ​បន្ទាប់​ពី​យក​ឈ្នះ​Da Nang ៣​ទល់​២ក្នុង​វគ្គ​ទាត់​បាល់​កាត់​សេច​ក្ដី​១១​ម៉ែត្រនៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

សកម្មភាពរបស់​លោក Le Anh Tu មិនមាន​ផល​ប៉ះពាល់ដល់ដំណើរ​ការ​លើក​ពានរបស់ Khanh Hoa នោះ​ទេ ​ព្រោះគម្រោង​ការគិតលទ្ធផល​ទុកមុននេះ​មិនបាន​ទទួល​ជោគជ័យ៕

Loading...