Solsjkaer ជ្រើសរើស Young និង De Gea ជាប្រធានក្រុម និងប្រធានក្រុមរង សម្រាប់រដូវកាលថ្មី

ក្រោយការចាកចេញរបស់ Antonio Valencia ក្រោយបញ្ចប់រដូវកាលមុននេះ ក្លឹបបិសាចក្រហម Manchester United បានកំពុងស្វែងរកបេសក្ខភាពដើម្បីផ្តល់តំណែងប្រធានក្រុមថ្មី ខណៈពេលនេះលោក Ole Gunnar Solsjkaer បានជ្រើសរើស Ashley Young និង David De Gea សម្រាប់រដូវកាលថ្មី២០១៩/២០២០ ខាងមុខ។

គួរឲ្យដឹងដែរថា កាលពីរដូវកាលមុនក្រោមការដឹកនាំរបស់ Jose Mourinho ក៏បានជ្រើសរើសកីឡាករបារាំង Paul Pogba ឲ្យធ្វើជាប្រធានក្រុមរងផងដែរ ប៉ុន្តែសម្រាប់រដូវកាលថ្មីនេះម្ចាស់អាវលេខ៦ រូបនេះ មិនត្រូវបានជ្រើសរើសទៀតឡើយ។

លោក Ole Gunnar Solsjkaer បានបញ្ជាក់ថា ដោយជ្រើសរើស Ashley Young នឹងពាក់ស្លាកប្រធានក្រុមរាល់ពេលបង្ហាញខ្លួនលើទីលាន ខណៈជម្រើសទី២នោះគឺផ្តល់ទៅអ្នកចាំទី David De Gea 

Loading...