Klopp រិះគន់កាលវិភាគប្រកួតនៅ EPL ព្រោះ Liverpool ត្រូវរ៉ាប់រង៧ពានរង្វាន់ផ្សេងគ្នា រដូវកាលថ្មីនេះ

អ្នកចាត់ការទូទៅក្លឹបហង្សក្រហម Liverpool បង្ហាញអារម្មណ៍មិនសប្បាយចិត្តឡើយ ចំពោះកាលវិភាគប្រកួតនៅក្របខណ្ឌ Premier League ដែលនឹងចាប់ផ្តើមមុនគេ បើប្រៀបធៀបនឹងបណ្តាលីគកំពូលល្បីៗនៅតំបន់អឺរ៉ុប។ 

តាមកាលវិភាគ ថ្ងៃទី០៩ ខាងមុខនេះ Liverpool នឹងបើកទ្វារកីឡដ្ឋានខ្លួនទទួលស្វាគមន៍  Norwich City ។ ខណៈឯលីគកំពូលអេស្ប៉ាញ និងលីគកំពូលអាល្លឺម៉ង់ នឹងចាប់ផ្តើមដំណើរការនាសប្តាហ៍ក្រោយមួយទៀត ចំណែកលីគកំពូលអ៊ីតាលី នឹងចាប់ផ្តើមប្រកួតសប្តាហ៍ដំបូងនាថ្ងៃទី២៤ ចុងខែនេះឯណោះ។

មុនចូលមកដល់នៃការប្រកួតពានរង្វាន់បើករដូវកាលរាត្រីនេះ លោក Jurgen Klopp បានបញ្ចេញមតិរបស់ខ្លួនថាៈ

៉ ខ្ញុំមិនយល់ថាមូលហេតុអ្វីបានជាពួកយើងចាប់ផ្តើមប្រកួតមុនគេ? នៅអ៊ីតាលីមាន២០ក្រុមដូចនៅ Premier League ដែរ ប៉ុន្តែគេចាប់ផ្តើមបើករដូវកាលនៅថ្ងៃទី២៤ ខែកញ្ញា។ Premier League គឺជាលីគដ៏អស្ចារ្យមួយ តែខ្ញុំគិតថាវាមិនសមហេតុផលដែលយើងចាប់ផ្តើមរហ័សនោះទេ។  ៉ 

គួរឲ្យដឹងថា រដូវកាលថ្មី២០១៩/២០២០ នេះ Liverpool នឹងត្រូវមានភារកិច្ចមមាញឹកបន្តិច ពោលគឺត្រូវរ៉ាប់រងការប្រកួតចំនួន៧ពានរង្វាន់ផ្សេងៗ គ្នាដោយត្រឹមរយៈពេល៣០០ថ្ងៃ អាចនឹងប្រកួតដល់ទៅ៦៧លើកឯណោះ។ ពានរង្វាន់ដែលត្រូវប្រជែងរួមមាន៖ Premier League, UEFA Champions League, FA Cup, EFL Cup, FIFA Club World Cup, UEFA Super Cup និងពានបើករដូវកាលនៅអង់គ្លេសយប់នេះ ទល់ Manchester City ៕

Loading...