បាល់ទាត់

PSG ចង់បានខ្សែបម្រើ២រូប ពី Liverpool និង Everton ក្នុងខែមករាមុខនេះ

ក្រោយពីខ្សែបម្រើ Andrien Rabiot មិនព្រមបន្តកុងត្រាជាមួយក្លឹបជើងឯកបារាំង Paris Saint-Germain មក ដែលសពុលភាពកុងត្រាជាមួយកីឡាករខាងលើនឹងត្រូវអស់នៅចុងរដូវកាល២០១៨-១៩ ដូច្នេះហើយខាងក្លឹបអ្នកមានខាងលើ បានធ្វើការស្វះស្វែងរកខ្សែបម្រើថ្មីមកជំនួសកន្លែងរបស់កីឡាករសញ្ជាតិបារាំងរូបនេះ។

បើតាមទីភ្នាក់ងារកីឡាកររបស់ក្លឹប PSG មានចំណាប់អារម្មណ៍ទៅកីឡាករ២រូប ដែលកំពុងប្រកបអាជីពនៅលីគកំពូលអង់គ្លេសនោះគឺ Fabinho របស់ក្លឹបហង្សក្រហម Liverpool និងកីឡាករ Idrissa Gueye របស់ Everton។​

សម្រាប់កីឡាករសញ្ជាតិប្រេស៊ីល Fabinho រូបនេះក៏ធ្លាប់មានបទពិសោធន៍នៅទឹកដីបារាំងរួចមកហើយ ពោលគឺធ្លាប់រួមរស់ជាមួយក្លឹប Monaco ហើយទើបតែធ្វើការផ្ទេរចូលមកទឹកដីអង់គ្លេសជាមួយក្លឹបហង្សក្រហម ក្នុងរដូវកាល ២០១៨-១៩ នេះតែប៉ុណ្ណោះ។ ប៉ុន្តែកីឡាករវ័យ២៥ឆ្នាំ ខាងលើបានបង្ហាញវត្តមានទើបតែ៨ដងប៉ុណ្ណោះនៅក្នុងលីគ ជាហេតុកីឡាកររូបនេះអាចត្រូវក្លឹប PSG ទិញត្រឡប់ទៅកាន់ទឹកដីបារាំងសារជាថ្មី។

ចំណែកឯខ្សែបម្រើការពារជម្រើសសេណេហ្គាល់ Idrissa Gueye របស់ក្លឹប Everton រូបនេះវិញបច្ចុប្បន្នកំពុងស្ថិតនៅក្នុងរ៉ាដា របស់ក្លឹបជាច្រើនក្នុងនោះក៏មានក្លឹបជើងឯកបារាំង ៧សម័យកាល PSG ផងដែរ។ កីឡាកររូបនេះគឺជាកម្លាំងស្នូលរបស់ក្លឹប ដោយក្នុងរយៈពេល២រដូវកាលមកនេះ បានបង្ហាញខ្លួនដល់ទៅ៧៤ដងឯណោះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628