ស្ងាត់ៗ Everton ទិញ​បាន​ខ្សែប្រយុទ្ធ Moise Kean របស់ Juventus តម្លៃ ៣០លានអឺរ៉ូ

ក្រុម ស្ករគ្រាប់ Everton បាន​ទទួល​ជោគជ័យ​ក្នុង​យក​ហត្ថលេខាខ្សែប្រយុទ្ធវ័យក្មេង​ជម្រើស​ជាតិ​អ៊ីតាលី  Moise Kean ពីក្លិប Juventus នៅ​ថ្ងៃអាទិត្យ​នេះ។

កីឡាករ​វ័យ ១៩​ឆ្នាំ​រក​បាន​៦​គ្រាប់​ក្នុង​ការ​ចូលលេង​១៣​ប្រកួត​ក្នុង Swrie A រដូវកាល​មុន​ហើយ​រូប​គេ​រក​បាន​គ្រាប់បាល់​ឲ្យ​ជម្រើស​ជាតិ​អ៊ីតាលី​បាន​២​គ្រាប់​ហើយ។ ក្លិប​សេះបង្កង់ Juventus  បញ្ចាក់​ពួក​គេ​ទទយល​បាន​លុយ​ថៃ​លក់​នេះ​ចំនួន​៣០​លាន​អឺរ៉ូ(២៧.៥លានផោន) តែ​ការ​លក់​នេះ​គឺ​គ្មាន​ភ្ជាប់​លក្ខខណ្ឌទិញ​ទៅ​វិញ​នោះ​ទេ(buy-back clause)។

ខ្សែប្រយុទ្ធរូបនេះ​និយាយ​ក្នុង EvertonTV ថា៖” ខ្ញុំ​ពិតជាមានមោទនភាពហើយ​កិត្តិយសណាស់ដែល​បាន​ពាក់អាវ​របស់ Everton! ខ្ញុំនឹង​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាពសម្រាប់​ក្រុម​មួយ​នេះ”។

” ខ្ញុំ​ត្រូវបាន​គេ​បញ្ជុះបញ្ចូលឲ្យ​មក​ចុះកុងត្រា​លេង​ជាមួយ Everton ពី​ព្រោះវា​ជា​ក្លិប​មួយដែល​ខ្ញុំ​រំពឹង​អភិវឌ្ឍន៍​អនាគត។ ខ្ញុំ​ដឹងពី​ទំហំនៃ​ក្លិប​នេះ​ធំ​ប៉ុណ្ណា។ ខ្ញុំ​មានគោលបំណងធំ​មួយហើយ​ខ្ញុំ​នឹងធ្វើ​ការ​ឲ្យ​អស់​ពី​លទ្ធភាពដើម្បី​ជួយពួក​យើងបំពេញ​បំណងដែល​ចង់​បាន”។

“ខ្ញុំធ្លាប់​ឈ្នះ​ពាន​ហើយ​ខ្ញុ​ចង់​យក​គំនិត​ឈ្នះ​ពាន​នេះ​មក​ផ្ដល់ឲ្យ​ក្រុម។ ខ្ញុ​សង្ឃឹម​ថា​ខ្ញុំ​នឹងលេង​បាន​ល្អ​លើ​ទីលានហើយ​ធ្វើ​ឲ្យ​អ្នក​គាំទ្រសប្បាយចិត្ត”។

Kean នឹង​ពាក់​អាវ​លេខ២៧​នៅ​កីឡដ្ឋាន Goodison Park៕

Loading...