អតីតខ្សែប្រយុទ្ធរក​គ្រាប់បាល់ច្រើនជាងគេរបស់ Man Utd ចង់​មក​ធ្វើ​ការ​ជាមួយ Ole ពេល​ចូល​និវត្តន៍​ពីបាល់ទាត់

អតីត​ខ្សែប្រយុទ្ធ Manchester United និង​ជា​ម្ចាស់​រក​បាន​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេរបស់​ក្លិប Wayne Rooney មាន​បំណងត្រឡប់​មក​កាន់​បិសាចក្រហម​វិញ។

កីឡាករ​វ័យ៣៣ឆ្នាំ​បាន​ចាក​ចេញ​ពីក្លិប​ Everton កាល​ពី​ឆ្នាំ​២០១៨ប្ដូរ​ទៅ​លេង​នៅ​អាមេរិក​ដោយ​លេង​ឲ្យ​ក្លិប DC United ក្នុង​ MLS។ Rooney បាន​ចុះ​កុងត្រា​ជាមួយក្លិប​អាមេរិក​មួយ​នេះ​ដល់​ឆ្នាំ​២០២០​ប៉ុន្តែ​រូប​គេ​បាន​គិត​ពី​អនាគតរបស់​ខ្លួន​រួច​ទៅ​ហើយ។

តាមប្រភព The Sun , Rooney បាន​សម្លឹង​រក​ការ​ត្រឡប់​មក​កាន់ Manchester United កដោយ​កាន់​ដំណែងជា​បុគ្គលិកគ្រូ​បង្វឹក​មួយក្បែរ​លោក Ole Guunar Soslkjaer បន្ទាប់​ពី​ចូលនិវត្តន៍ទៅ។

ប្រភព​ជិតស្និទ​នឹង​ Rooney បាន​និយាយ​ប្រាប់​ The Sun ថា ៖” Wayne បាន​ស្វែង​រក​អនាគត​រួច​ទៅ​ហើយៗចង់ បន្ត​នៅ​ជាមួយបាល់ទាត់។ គាត់​ក៏​ចង់​រក្សា​ក្រុមគួរសាររបស់​គាត់ឲ្យ​នៅ​ជាមួយគ្នាផង​ដែរ”។

“ដូច្នេះការងារ​មួយ​នៅ​ United អាច​នឹង​ល្អ​សម្រាប់​គាត់។ ថ្ងៃ​ណាមួយ Wayne អាច​នឹងប្ដូរ​ទៅ​ជា​គ្រូ​បង្វឹក។ គាត់​អាច​នឹង​កាន់​កិច្ចការ​មួយ​ស្និទ​ជាមួយ​លោក Ole ក្នុង​រយៈ​ពេល​វែង”។

ប្រភព​កាសែត​អង់គ្លេស​ដទៃទៀតថា ខ្សែប្រយុទ្ធអង់គ្លេសរូបនេះ​មានសញាប័ត្រ​គ្រូ​បង្វឹក​រួច​ទៅ​ហើយ។​ តែ​យ៉ាង​ណា​ប្រភព​ដដែល​បន្ត​ថា Rooney ចង់​បន្ត​អាជីព​ជាកីឡាករ​នៅ​ DC United រហូតដល់​ចប់​កុងត្រា​សិន៕

 

Loading...