ផ្លូវការ៖ Simon Mignolet រកបានទ្រនំថ្មីនៅលីគកំពូលប៊ែលហ្ស៊ិក

ក្រោយការខកខានបញ្ចេញសមត្ថភាពកាលពីរដូវកាលមុនជាមួយ Liverpool ពេលនេះអ្នកចាំទី Simon Mignolet បានស្វែងរកក្លឹបថ្មីរបស់ខ្លួន​ឃើញហើយពោលគឺនៅលីគកំពូលប៊ែលហ្ស៊ិក Club Brugge KV ។

អ្នកចាំទីវ័យ៣១ឆ្នាំ បានចាកចេញពីក្លឹបជើងឯក UEFA Champions League រដូវកាលមុននេះ ក្រោយចំណាយពេលរួមរស់ជាមួយគ្នា៦រដូវកាលមកហើយ និងបានបង្ហាញខ្លួនសរុប២០៤លើកផងដែរ ប៉ុន្តែរដូវកាលមុននេះក្រោយវត្តមានមកដល់របស់អ្នកចាំទីជម្រើសជាតិប្រេស៊ីល Alisson Becker បានធ្វើឲ្យរូបគេរបូតតំណែងដៃទី១ ពោលមួយរដូវកាលពេញលេងលើទីលានបានតែ២ប្រកួតប៉ុណ្ណោះ។

ការផ្ទេរទៅកាន់ក្លឹបជើងឯកលីគកំពូលប៊ែលហ្ស៊ិកខាងលើ បានចំណាយទឹកប្រាក់៦.៤លានផោនដល់ទៅ Liverpool ផងដែរ ជាមួយការចុះកិច្ចសន្យាថ្មីរយៈពេល៥រដូវកាលឯណោះ៕

 

Loading...