AFF ច្រានចោលបណ្តឹងពាក់ព័ន្ធកីឡាករទីម័រ ក្រោយបើកការស៊ើបអង្កេត

សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានច្រានចោលពាក្យបណ្តឹងតវ៉ា ដោយចោទប្រកាន់លើកីឡាករប្រធានក្រុមជម្រើសជាតិទីម័រ U15 នោះគឺ Paulo Freitas ថាជាកីឡាករលើសអាយុ។

យោងតាមសេចក្តីប្រកាសចុងក្រោយរបស់ AFF បានបង្ហាញថា ពាក្យបណ្តឹងតវ៉ាឲ្យមានការស៊ើបអង្កេតពីខាងមីយ៉ាន់ម៉ា និងសិង្ហបុរី ចោទទៅលើកីឡាករទីម័រខាងកើត ជាបណ្តឹងគ្មានមូលដ្ឋានច្បាស់លាស់ ដូច្នេះនឹងត្រូវច្រានចោលទៅវិញ នេះបើយោងតាមការស៊ើបអង្កេតរបស់គណៈកម្មការវិន័យ និងក្រមសីលធម៌របស់ AFF ។

កីឡាករ Paulo Freitas នៅតែមានសិទ្ធិចូលរួមក្នុងព្រឹត្តិការណ៍ AFF U15 Championship នៅប្រទេសថៃ ឆ្នាំនេះបាន ដោយយោងទៅតាមមាត្រា ៥.១ នៃបទបញ្ជាប្រកួត។

ការសម្រេចពីខាងលើនេះ ដោយយោងទៅតាមការស៊ើបអង្កេតច្បាស់លាស់ និងមានការវាយតម្លៃវិភាគទៅលើឯកសារ និងលក្ខណៈវិទ្យាសាស្ត្រត្រឹមត្រូវ៕

Loading...