ប៉ូលិសសង្គ្រោះក្មេងម្នាក់ដែល​ជំងឺរើឡើងអំឡុង​ប្រកួត​បាល់ទាត់​ក្នុង V-League កំពុងតែ​ល្បី​ខ្លាំង!

ប៉ូលិស២​នាក់​បាន​រត់​ទៅ​សង្គ្រោះកូនក្មេងម្នាក់​ដែល​ជំងឺរបស់​វា​បាន​រើឡើង​ធ្វើ​ឲ្យ​ខាំ​អណ្ដាតខ្លួន​ក្នុងន​ការ​ប្រកួត​ V- League កាល​ពី​ម្សិលមិញ​នៅ​នៅ​ខេត្ត​ភាគខាងជើង​ខែត្រ Nam Dinh ។

វា​ជា​ការ​ប្រកួត​ដែល​លក់​សំបុត្រ​ដាច់​ទាំងអស់ហើយ​អ្នក​គាំទ្២៥០០០រ​ចូល​ទស្សនា​ពេញ​កៅអីរវាង​ក្រុម Duoc Nam Ha Nam Dinh និង Hoang Anh Gia Laiក្នុងកីឡដ្ឋាន Thien Truong Stadium។

Police officer Tran Duc Giang (L) lets an unconscious boy bite his hand to prevent him from swallowing his tongue as as colleague carries the boy to an ambulance car during a V. League match in Nam Dinh Province, August 4, 2019. Photo by VnExpress/Duc Dong.

មនុស្សច្រើន​ពេក​ជាមួយ​នឹង​ការ​ថប់​ខ្យល់​ រួមបរិយាកាសក្ដៅ​ផង​នោះ បានបណ្ដាល​ឲ្យ​ក្មេង​ប្រុសម្នាក់​ចាប់​ផ្ដើម​ប្រកាច់​ហើយ​រវើរវាយនិង​ចាប់​ផ្ដើម​ខាំអណ្ដាតខ្លួន​ឯង។ សំណាង​ល្អ​សម្រាប់​កូន​ក្មេង​ម្នាក់​នោះ លោក Tran Duc Giang ជា​មន្រ្តី​ប៉ូលិស​រៀប​ចំ​សណ្ដាប់​ធ្នាប់​ការ​ប្រកួតជាមួយ​មិត្តរួម​ការរងារ​របស់​លោក​ម្នាក់​ទៀត បាន​ទៅ​ជួយទាន់​ហើយ​បី​ក្មេងនោះ​ដោយ​លូកដៃចូលមាត់​កុំឲ្យ​ខាំអណ្ដាត​ខ្លួន​ឯង យក​ចេញ​ពី​ហ្វូង​មនុស្ស​​កំពុង​តែ​ស្រែកហ៊ោកញ្ជ្រៀវ​មើលបាល់​ទាត់ ទៅ​កាន់​ឡានសង្គ្រោះ​បន្ទាន់។​

ពេល​ឃើញ​ទស្សនីយភាព​បែប​នេះ​អ្នក​គាំទ្រ​ពេញ​កីឡដ្ឋានចាប់​ផ្ដើម​ស្ងាត់ ហើយ​មើល​ទៅ​សកម្មភាព​របស់ប៉ូលិស​ទាំង​ពីរ។ ពេល​បញ្ជូនដល់​ឡាន​ពេទ្យ​និង​រៀប​ចំ​ស្រួលបួល​ហើយ​អ្នក​គាំទ្រ​ចាប់​ផ្ដើមស្រែកហ៊ោ អប​អរ​យ៉ាង​យូរ ដល់​ប៉ូលិស​ទាំងពីរ​ដែលបាន​ជួយ​សង្គ្រោះជីវិតក្មេង​។

ក្មេង​នោះ​មាន​វ័យ​ប្រហែល​៥​ឆ្នាំ​ មាន​អាការៈធូស្បើយ​ឡើង​វិញ​ពេល​បញ្ជូនបាល់​មន្ទីរពេទ្។ ក្រឡែមើលការ​ប្រកួតវិញ! បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា​ខណៈ​ក្រុម​ទាំង​ពីរ​ស៊ុត​បញ្ចូល​ទី​គ្នា​២​គ្រាប់​ម្ខាង៕

 

 

Loading...