Man Utd បដិសេធសំណើ Real ៖ James Rodriguez+២៧.៤លាន​ផោន​ ដោះដូរយក Paul Pogba

Real Madrid នៅ​តែ​មាន​បំណង​ចង់ចុះកុងត្រា​យល Paul Pogba ប៉ុន្តែ​ពួក​គេ​មិន​អាច​ចំណាយ​នូវ​អ្វី​ដែល​ជា​ការ​ចង់​បាន​របស់ Manchester United នោះ​ទេ។

លោក Paul Hirst អ្នក​រាយការណ៍​ព័ត៌មាន​កីឡារបស់កាសែត​ The Times, បាន​ឲ្យ​ដឹង​ថា Real Madrid បាន​ដាក់​សំណើ ជា​លុយ​២៧.៤លាន​ផោន បូករួម​ជាមួយ James Rodriguez ដេញ​ថ្លៃ​យក Pogba ប៉ុន្តែ​គ្មាន​ប្រសិទ្ធិភាព​ដោយ Manchester United បាន​ច្រាន​ចោល​សំណើ​នេះ។

ប្រភពជាច្រើន​នៅ​អេស្ប៉ាញ​បាន​និយាយ​ថា​សំណើនេះ​ Real ពិត​ជា​ដាក់​ទៅ​មែន។ Madrid មិន​អាច​ចំណាយ​អ្វី​ដែល​ស្មើ​ជាមួយ​នឹង​ការ​ចង់​បាន​របស់​ United គឺ​តម្លៃ​ខ្លួន​ពេញ​១៥០​លាន​ផោន។ស្ដេច​សបាន​ចំណាយ​លុយ​ទៅ​លើ​កីឡាករ​ផ្សេង​ៗ​អស់​ច្រើន​មក​ហើយ ខណៈ​ពួក​គេ​គេ​ទើប​តែ​លក់​កីឡាករ​មាន​ប៉ុន្មាន​លាន​អឺរ៉ូ​ប៉ុណ្ណោះ​ហើយ​បៀ​ធៀប​ជាមួយ​នឹង​ចំណាយ​គឺ​ខុស​គ្នា​ដាច់។

James មាន​វ័យ​២៨​ឆ្នាំ​គឺ​ជា​កីឡាករដែល Real Madrid ចាត់​ទុក​ជា​បៀន​សន្លឹក​ធីបចោល។ Napoli​និង​Atletico Madrid ធ្លាប់​មាន​ទំនាក់ទំនង​ចង់​បាន​កីឡាករ​កូឡុំប៊ីរូបនេះកាល​ពី​ខែ​មុន​ប៉ុន្តែ​រូប​គេ​នៅ​តែ​ជា​កីឡាករ​របស់ Real Madrid ដដែល។ តាម​ដឹង​! លោក Zinedine Zidane នឹង​មិន​ប្រើ​ប្រាស់​កីឡាករនាំ​លេង​រូបនេះ​ច្រើន​លើ​ទីលាន​នោះ​ទេ។

ក្រៅ​ពី James, លោក Hirst ក៏​បាន​និយាយ​ពី​ស្ថានភាពរបស់ Dybala។ គាត់​បញ្ជាក់​ថា ភ្នាក់ងាររបស់កីឡាករអាហ្សង់ទីនចង់​បាន​ប្រាក​ឈ្នួក​១៨​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​ឲ្យ​ទៅ កីឡាកររបស់គាត់ហើយក្នុង​នាម​គាំត់​ជា​ភ្នាក់ងារ​អ្នក​រត់​ការ​ក៏​ចង់​បាន​ប្រាក់ កុំមីស្យុង ១៨លាន​ផោន​ដើម្បី​ធ្វើ​ឲ្យ​យ៉ាង​ណា​ឲ្យ​ Dybala មក​Old Trafford ដែរ។ ប៉ុន្តែ​ Man Utd ឆ្លើយតប​ដោយ​ខ្លី​ថា មិន​ចំណាយ​លុយ​ទេ!៕

 

 

Loading...