ចប់​ត្រឹមហ្នឹង! Bruno Fernandes មិនស្ថិត​ក្នុងជម្រើសរបស់ Manchester United

តាម​ប្រភព​ BBC, បិសាចក្រហម​មិន​បាន​ពិចារណា​ចុះកុងត្រា​យក​ខ្សែ​បម្រើ Bruno Fernandes របស់​ក្លិប Sporing Lisbon មុន​ពេល​ទីផ្សារដោះដូរ​ក្នុង​ Premier League ត្រូវ​បិទ​នៅ​ថ្ងៃ​ទី​០៨​ខែ​សីហា​នេះ​ទេ។

លោក Simone Stone, អ្នក​កាសែត​ដ៏​ល្បី​របស់​ស្ថាប័នព័ត៌មាន​ដ៏​គួរឲ្យ​ទុក​ចិត្ត​បាន​មួយ​នេះ​ហើយ​លោក​ស្និទិជាមួយ Manchester United ផង​នោះបាន​ឲ្យ​ដឹង​ថា កីឡាករ​វ័យ​២៤​ឆ្នាំ​ម្នាក់​នេះ​មិន​ស្ថិត​ក្នុង​បញ្ជីទិញ​ចូលរបស់​លោក Ole Gunnar Solsjaer ក្នុង​រដូវ​កាល​នេះ​ទេ។

ខណៈដែល​ក្លិប​មាន​កីឡដ្ឋាន​ឈ្មោះ Old Trafford មួយ​នេះបន្ត​ស្វែងរក​កីឡាករថ្មី​មួយចំនួន​មុន​ទីផ្សារចាកសោរបិទទ្វារ​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ  ខ្សែបម្រើជម្រើស​ជាតិ​ព័រទុយហ្គាល់​មិន​ស្ថិត​ក្នុង​ការ​ចង់​បាន​របស់​ក្លិប​នោះ​ទេ។

ប្រធានក្លិប Sporting លោក Marcel Keizer និយាយ​ថា៖” ជាក់ស្ដែង! ចំណាប់​អារម្មណ៍​ទាំង​នេះ​ជះឥទ្ធិពលទៅលើ​កីឡាករ​គឺ​ជា​រឿង​ធម្មតា​ទេ។ គាត់​មាន​រឿង​ជា​ច្រើន​ទៀត​ត្រូវ​គិត ដូច​ដែល​កីឡាករ​ដទៃ​ទៀតដែរ”។

មានន​ការសន្និដ្ឋាន​មួយ​ថា ថ្នាក់ដឹកនាំ Man Utd ពេញ​ចិត្ត​លើ​ខ្សែ​បម្រើ Tottenham កីឡាករ Christian Eriksen ជាង Fernandes។ អញ្ចឹងក៏​ដោយ! រឿង​នេះ​នៅ​តែ​គេ​គិត​ថា​តើ​ Man Utd នឹង​ដាក់​សំណើផ្លូវការយក​ខ្សែ​បម្រើ​ Spurs រូពនេះ​ពិត​មែន​ឬ​ក៏​អត់?

 

Loading...