U-15 កម្ពុជា​បញ្ចប់​យុទ្ធនាការ AFF U-15 Boys Championship 2019​រក​បាន​ត្រឹម​១​ពិន្ទុ​ក្នុងចំណោម៥​ប្រកួត

ក្រុមជម្រើស​ជាតិ​កម្ពុជាវ័យក្រោម​១៥​ឆ្នាំ​បាន​បញ្ចប់​យុទ្ធនាការ​ការ​ប្រកួត​ពាន​រង្វាន់ AFF U-15 Boys Championship 2019 ក្នុង​ខេត្ត​ឆុន បូរី ប្រទេស​ថៃ​ហើយ​ដោយ​ឆ្លង​កាត់​៥​ប្រកួត​កន្លង​មក​កម្ពុជា​រក​បាន​ត្រឹម​តែ​១​ពិន្ទុ​ប៉ុណ្ណោះ។

U-15 កម្ពុជា​ស្ថិត​ក្នុង​ពូល B ជាមួយ ម្ចាស់​ផ្ទះថៃ ម៉ាឡេស៊ី អូស្រ្តាលី ឡាវ​ និងព្រុយណេ។ ក្នុង​ចំណោម​៥​ប្រកួត​នេះ​កម្ពុជា​ចាញ់ អូស្រ្តាលី ៣​ទល់​១ ចាញ់​ម៉ាឡេស៊ី​២​ទល់​០ ចាញ់​ថៃ ៤​ទល់​០ ស្មើជាមួយព្រុយណេ ១ទល់​១ និង​ចុងក្រោយ​ចាញ់​ឡាវ​៣​ទល់​០។

លទ្ធផលបែប​នេះ​ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់ចេញ​ពី​ពាន​ AFF U-15 Boys Championship រួច​ទៅ​ហើយ​ដោយ​ពេល​នេះ​ឈរ​នៅ​លេខ៥​ក្នុង​ពូល មាន​១​ពិន្ទុ​របូត​គ្រាប់​១១​គ្រាប់​និង​ស៊ុត​ចូល​គេ​វិញ​មួយ​គ្រាប់។

នេះ​ជា​កំណត់​ត្រា​មិន​សូវ​ល្អ​មួយ​សម្រាប់​ក្រុមជម្រើស​ជាតិ​កម្ពុជា​វ័យ​ក្រោម​១៥​ឆ្នាំ​ក្នុង​ពាន​រង្វាន់ AFF U-15 Boys Championship 2019 ដែល​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​សញ្ជាតិ​ជប៉ុន​លោក Kazunori ខណៈ​គ្រូ​បង្វឹក​រូបនេះ​ធ្លាប់​នាំ​ U15កម្ពុចា​បាន​លេខ​៤​ម្ដង​កាល​ពី​ឆ្នាំ​២០១៦៕

 

Loading...