បាល់ទាត់

Alan Shearer ថា មួយ​ជើង​របស់ Pickford ​ទៅ​លើ Alli គួរតែ​បាន​កាត​​ក្រហម

Alan Shearer  អតីត​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស​​​មើល​ឃើញ​ថា ចំណុច​ដែល​​ Jordan Pickford អ្នក​ចាំ​ទី​របស់ Everton ប៉ះ​ទង្គិច​ទៅ​លើ​ Dele Alli ​កាល​ពី​យប់​មិញ​គួរតែ​បាន​កាត​ក្រហម​។

បន្ទាប់​ពី​ទទួល​ការ​ប៉ះ​ទង្គិច​នេះ​ហើយ ខ្សែ​បម្រើ​ជម្រើស​ជាតិ​អង់គ្លេស​ក៏​ត្រូវ​បាន​ដូរ​ចេញ​នៅ​នាទី​ទី​៤៦ ហើយ​ដាក់​ជំនួស​ដោយ Erik Lamela។ ការ​ប៉ះ​ទង្គិច​នេះ Dele Alli ទំនង​ជា​មាន​បញ្ហា​របួស ​ក្រោយ​ពេល​ក្រោកឈរ​ ប៉ុន្តែ​អាជ្ញាកណ្ដាល​លោក Paul Tierney មិនបាន​ពិន័យ​ជា​កាត​អ្វី​ឡើយ ដល់​អ្នក​ចាំ​ទី​ក្រុម​ម្ចាស់ផ្ទះ Everton ​គ្រាន់​តែ​ព្រមាន​​ធម្មតា​។

​Shearer ដែល​ធ្លាប់​រក​បាន ២៦០ ​នៅ EPL បាន​និយាយ​ថា ការ​ប៉ះ​ទង្គិច​នោះ​​​មើល​ទៅ​ពិត​ជា​គ្រោះថ្នាក់​មែនទែន។ ប៉ុន្តែ Pickford ពិត​ជា​សំណាង​ដែល Alli គ្មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ និង​គ្មាន​ប្រតិកម្ម​ក្រោយ​ពេល​​ប៉ះ​ទង្គិច​។

ទាក់​ទង​រឿង​នេះ​គេ​បាន​​សួរ​ទៅ​កាន់​អ្នក​ចាត់ការ​​ក្រុម​ Spurs លោក Pochettino លោក​បាន​ឆ្លើយ​ថា​ មិន​បាន​ឃើញ​ហេតុ​ការ​នោះ​ទេ។ តែ​លោក​ពិត​ជា​ចង់​ឃើញ​មែនទែន។

ការ​ប្រកួត​ខាង​លើ Spurs ជា​ក្រុម​ភ្ញៀវ​បាន​លត់​ម្ចាស់​ផ្ទះ​យ៉ាង​ចាស់​ដៃ ៦-២ ដែល​៦​គ្រាប់​របស់​​ក្រុម​ភ្ញៀវ​ក៏​មាន​ការ​ស៊ុត​បញ្ចូល​ទី​របស់​ Dele Alli មួយ​គ្រាប់​ដែរ​ ដែល​រក​បាន​នៅ​នាទី​ទី​៣៥៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628