AFF U18 Championship ត្រូវប្ដូរឈ្មោះជា AFF U-18 Next Media Cup (មានកាលវិភាគប្រកួត)

ការប្រកួតដណ្តើមជើងឯកសម្រាប់ពានរង្វាន់កម្រិតអាយុក្រោម១៨ឆ្នាំ ថ្នាក់តំបន់អាស៊ីអាគ្នេយ៍ AFF U18 Championship ២០១៩ ដែលរៀបចំឡើងនៅប្រទេសវៀតណាម បានប្រកាសប្តូរឈ្មោះទៅជា AFF U18 Next Media Cup ២០១៩ វិញ។

ការផ្លាស់ប្តូរឈ្មោះនេះពីព្រោះ ព្រឹត្តិការណ៍ខាងលើសម្រាប់ឆ្នាំនេះត្រូវបានឧបត្ថម្ភធំពីក្រុមហ៊ុន Next Media ដែលក្រុមហ៊ុននេះ នឹងធានារ៉ាប់រងឧបត្ថម្ភទាំង៣៤ប្រកួតក្នុង ពានរង្វាន់នេះ ហើយពួកគេនឹងចែក ចាយទៅកាន់ប៉ុស្តិ៍ទូរទស្សនាក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូលតែម្តង។

ការ ប្រកួត ចាប់ ផ្ដើម នៅ ថ្ងៃ ទៅ ០៦ ដល់ ១៩ ខែ សីហា ឆ្នាំ ២០១៩ ខណៈបានបែងចែកជា២ពូលរួមមាន ពូល A ឡាវ ព្រុយណេ ទីម័រខាងកើត មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និងហ្វីលីពីន ចំណែកឯពូល B រួមមាន ម្ចាស់ផ្ទះវៀតណាម កម្ពុជា ថៃ សិង្ហបុរី និងអូស្ត្រាលី៕

ខាងក្រោមនេះជាកាលវិភាគប្រកួតៈ

Loading...